ព័ត៌មានអន្តរជាតិ

មន្ត្រីសំងាត់អ៊ុយក្រែន អះអាងថា លោក Putin នឹងធ្វើការចល័តទ័ព ចុងក្រោយមួយទំហំ ដល់ទៅកន្លះលាននាក់

បរទេស ៖ កងកងម្លាំងយោធា របស់អ៊ុយក្រែន ត្រូវបានទទួលនូវការ ផ្តល់សញ្ញាព្រមានជាមុន រួចរាល់ហើយថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងរៀបចំផែនការ ក្នុងការចល័តទ័ពទ្រង់ទ្រាយធំ ជាងលើកចុងក្រោយ មួយប្រមាណ ទៅដល់ជាង៥០ម៉ឺននាក់ ដើម្បីប្រតិបត្តិការលុកលុយអ៊ុយក្រែន។

អ្នកតំណាងភ្នាក់ងារ សំងាត់របស់ប្រទេសអ៊ុយក្រែន លោក Andriy Chernyak ដែលបានរៀបរាប់ប្រាប់ទៅកាន់កាសែត T-Online បានលើកឡើងថា ការប្រកាសការចល័តទ័ព ដ៏ធំនេះ នឹងអាចធ្វើឡើង នៅថ្ងៃទី១៥ខែមករា ហើយនឹងចាប់ផ្តើម វាយប្រហារ មកលើអ៊ុយក្រែន នៅនាទាឃរដូវ ក្នុងតំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែនជាមុន ។

លោកបន្តថា ៖ ពួកយើងជឿជាក់ថា យោធារុស្សីប្រមាណជា៥០ម៉ឺននាក់ នឹងត្រូវចល័តចេញពីទីក្រុងធំ ដែលមានដូចជា Moscow និង St.Petersburg ផងដែរហើយ ប្រសិនបើករណីរុស្សីនឹង មិន ទទួលជោគជ័យ ក្នុងសមរភូមិលើកនេះ ទេ នោះរដ្ឋអំណាច និងការដឹកនាំរបស់លោក Putin នឹងអាចប្រឈមមុខ ទៅដល់ការដួលរលំទាំងស្រុង ជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top