ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក ដែលដើរបញ្រ្ចាសពីពិភពលោក ទើបជាឧបសគ្គធំបំផុត ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ជាសកល

បន្ទាប់ពីប្រទេសចិន បានដាក់ចេញផែនការទូទៅ ស្តីពីការកំណត់កម្រិតឆ្លង នៃជំងឺកូវីដ ១៩ “ថ្នាក់Bគ្រប់គ្រង តាមថ្នាក់B” និងវិធានការបណ្តោះអាសន្ន ស្តីពីការទៅមក រវាងអ្នកដំណើរចិននិងបរទេស ប្រទេសជាច្រើនបានសម្តែង ការស្វាគមន៍ចំពោះការនេះ ។ ប៉ុន្តែ ក៏មានប្រទេសមួយចំនួនតូច បានប្រកាសថា នឹងចាត់វិធានការដាក់កំហិត ចំពោះការចូលដែន របស់អ្នកទេសចរណ៍ចិនដែលបានបង្កើត ជាឧបសគ្គក្នុងការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល ។

ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចាត់វិធានការដាក់កំហិត ចំពោះការចូលដែនរបស់អ្នក ទេសចរណ៍ចិនផង ហើយបានអះអាងថា រីករាយផ្តល់ជំនួយដល់ប្រទេសចិន ដូចជាវ៉ាក់សាំងជាដើមផង ។ សំដៅចំពោះការសម្តែងឆាកល្ខោន លាក់ពុតដែលនិយាយផ្សេង ធ្វើផ្សឹងបែបនេះ អ្នកផងទាំងពួងបានមើល ឃើញជាច្រើនពេកហើយ ។ ក្នុងរយៈពេល៣ឆ្នាំ កន្លងទៅនេះ សហរដ្ឋអាមេរិកសក្តិសម នឹងឋានៈជាប្រទេសជាប់ លេខមួយខាងទទួលបរាជ័យ ក្នុង ការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង ជាសកល តែអាមេរិកបែរជាខិតខំប្រឹងប្រែង អួតអាងថាខ្លួនជាអ្នកដឹកនាំ និងជាអ្នកគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ជាសកល ។ ប៉ុន្តែមិនថា សហរដ្ឋអាមេរិកឃោសនាបំប៉ោងយ៉ាងណាក្តី នៅចំពោះមុខការពិត ជាក់ស្តែង ក៏ពិតជានឹងត្រូវលាតត្រដាងដោយឯកឯង ។

សូមយកវ៉ាក់សាំងធ្វើជាឧទាហរណ៍ សហរដ្ឋអាមេរិកតែងតែអួតអាងថា ខ្លួនជា”ប្រទេសធំបំផុតក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងជំងឺកូវីដ ១៩ ជាសកល ប៉ុន្តែ សហរដ្ឋអាមេរិកធ្លាប់បានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ ១៩ យ៉ាងហោចណា់ស ចំនួន ១ ពាន់ ១ រយលានដូសទៅកាន់ពិភពលោក ទាំងមូលនៅមុនឆ្នាំ ២០២៣ ប៉ុន្តែគិតមកទល់ថ្ងៃទី ៥ ខែមករានេះ អាមេរិកបានបរិច្ចាគវ៉ាក់សាំង ជំងឺកូវីដ ១៩ តែ ៦៦៥,១ លានដូស វាគ្រាន់តែមានចំនួនជាងពាក់កណ្តាលប៉ុណ្ណោះ ។ ក្រៅពីនេះ អាមេរិកសុខចិត្តបានស្តុកទុកវ៉ាក់សាំង រហូតដល់ការផុតកាលបរិចេ្ឆទ ក៏មិនព្រមផ្តល់ដល់ប្រទេស ដែលត្រូវការយ៉ាងពិតប្រាកដនោះឡើយ ។

ជំនួយជាវ៉ាក់សាំងគឺ ប្រហែលគ្រាន់ តែជាពាក្យស្លោកប៉ុណ្ណោះ ហើយសហរដ្ឋអាមេរិកនៅតែធ្វើវាឱ្យជាប់ពាក់ព័ន្ធនឹង នយោបាយយ៉ាងខ្លាំង ។ យោងតាមទិន្នន័យស្ថិតិ នៃក្រសួងការបរទេស អាមេរិកបានបង្ហាញថា ប្រទេសសំខាន់ៗ ដែលអាមេរិកផ្តល់ ជំនួយ ជាវ៉ាក់សាំងភាគ ច្រើនស្ថិតនៅជុំវិញប្រទេសចិន ។ អ្នកវិភាគបានថ្លែងថា រដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ ជំនួយជាវ៉ាក់សាំងជាថ្នូរដើម្បីបំភិតបំភ័យ និងអូសទាញដោយគុណប្រយោជន៍ ចំពោះប្រទេសជិត ខាងជុំវិញប្រទេសចិន ក៏ដូចជាបង្ខិតបង្ខំឱ្យពួកគេ ចូលរួមសម្ព័ន្ធប្រឆាំងចិន ដែលបានបំផ្លិចបំផ្លាញ ដល់បរិយាកាសសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល ។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានរំខានយ៉ាងធ្ងន់ធ្ងរ ដល់របៀបរៀបរយ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាសកលផងដែរ ។ ការសម្តែងឆាកល្ខោន នយោបាយជុំវិញ” ការធ្វើនយោបាយធូបនីយកម្មបញ្ហា តាមដានរកប្រភពដើម នៃវីរុសកូវីដ ១៩ “បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កម្លាំងរួបរួមជាធ្លុងមួយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងជាសកល ។
ក្នុងរយៈពេលបីឆ្នាំកន្លងមក នៅសហរដ្ឋអាមេរិកស្ទើរតែបានរីករាលដាលវីរុស បម្លែងថ្មីប្រភេទទាំងអស់ ។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកអសមត្ថភាព និងប្រព្រឹត្តដោយផ្តេសផ្តាស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលបាន បណ្តែតបណ្តោយ ឱ្យវីរុសបាននិងកំពុងរីករាល ដាលពីអាមេរិកទៅកាន់គ្រប់ទិសទីនៅទូទាំង ពិភពលោកឥតឈប់ឈរ ហើយបានបង្កជាការគំរាមកំហែង យ៉ាងខ្លាំងក្លាដល់សុវត្ថិភាពអាយុជីវិត របស់ប្រជាជននៅទូទាំងពិភពលោក ។

ផ្ទុយទៅវិញ ប្រទេសចិនមិនត្រឹមតែបាន ការពារប្រកបដោយប្រសិទ្ធភាពនូវអាយុជីវិត និងសុខភាពរបស់ប្រជាជនចិនចំនួនជាង ១ ពាន់ ៤ រយលាននាក់ក្នុងរយៈពេល ៣ ឆ្នាំកន្លង មកប៉ុណ្ណោះទេ ថែមទាំងក៏បាន ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយមានទំនួលខុសត្រូវ ជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ការគំាទ្រជាសម្ភារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាប់ សែនលានដល់ប្រទេសចំនួន ១៥៣ និងអង្គការអន្តរជាតិចំនួន ១៥ ហើយបានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ ១៩ ជាង ២,២ ពាន់លានដូសដល់ប្រទេសចំនួន ១២០ និងអង្គការអន្តរជាតិ ។

តើអ្នកណាជាអ្នករួមចំណែក អ្នកណាជាអ្នកបំផ្លិចបំផ្លាញនៃការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងជាសកល ប្រជាជននៅទូទាំងពិភពលោកសុទ្ធតែដឹងច្បាស់ ។ សហរដ្ឋអាមេរិកដែលដើរបញ្រ្ចាស ពីពិភពលោកទើបជាឧបសគ្គធំបំផុត ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top