ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ព្រមានពីលក្ខខណ្ឌដ៏អាក្រក់មួយ នៅពេលណាដែលចិន អាចវាយប្រហារមកលើខ្លួន

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃកោះតៃវ៉ាន់លោក Joseph Wu កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាល ទីក្រុងប៉េកាំងទំនងជានឹងអាចវាយប្រហារមកលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះដោយសារតែចិនតែងតែ ចាត់ទុកថាកោះតៃវ៉ាន់គឺជាពពែ ដែលរងចាំតែទទួលទោស មួយក្បាលប៉ុណ្ណោះscapegoat។

ការព្រមានេះបានធ្វើឡើងដោយ លោករដ្ឋមន្ត្រីបានអះអាងទៀតថាចិន នឹងធ្វើវាក្នុងគ្រាណាមួយដែលរដ្ឋាភិបាលក្រុង ប៉េកាំងចង់ឲ្យសាធារៈជននិងពិភពលោក ទាំងមូលបញ្ឈប់ការតាមដាន បញ្ហាផ្ទៃក្នុងរបស់ ខ្លួនទាំងឡាយហើយ ងាកមកមើលការវាយប្រហារ លើកោះតៃវ៉ាន់ជំនួសវិញ។

លោក Wu បានបន្ថែមទៀតថា៖ឆ្នាំ២០២៧ គឺជាអាណត្តិទី៤របស់លោកប្រធានាធិបតីចិន Xi Jinping ហើយប្រសិន បើក្នុងអាណត្តិទាំង៣កន្លង មករបស់លោកមិនទទួលបានលទ្ធផលអ្វីដែលល្អប្រសើរទេ នោះមេដឹកនាំចិន រូបនេះនឹងអាចសម្លឹងមើលអ្វីផ្សេងដើម្បីបញ្ជាក់ប្រាប់គ្រប់ គ្នាអំពីភាពជោគជ័យនៅក្រោមការដឹកនាំរបស់គាត់ជាមិនខាន។

លោកពន្យល់ទៀតគ្រានោះហើយដែលកោះតៃវ៉ាន់ នឹងអាចក្លាយទៅជាពពែដែល ត្រូវទទួលរងទោស ពិតប្រាកដ ហើយរដ្ឋាភិបាល ក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងដើម្បីទាក់ទាញចំណាប់ អារម្មណ៍ពិភពលោក ឲ្យចេញឆ្ងាយពី បញ្ហាផ្ទៃក្នុងរបស់ចិន និងដើម្បីបង្ហាញស្នាដៃជូនប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top