បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរដឹកជញ្ជូនថៃបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងស្វាគមន៍ការហោះហើររបស់ចិន បន្ថែមទៀតនៅក្នុងអំឡុងពេលពិធីបុណ្យនិទាឃរដូវបន្ទាប់ពីការធ្វើឱ្យប្រទេសចិនប្រសើរឡើងនូវការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។
លោក Nopasit Chakpitak ប្រធានវិទ្យុអាកាសចរណ៍ថៃ ហៅកាត់ថា (AEROTHAI) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ជើងហោះហើរចំនួន២៤០ពីប្រទេសចិន ត្រូវបានកំណត់ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ចំនួន៤របស់ប្រទេសថៃឡង់ដ៏ ។
លោក Nopasit បានលើកឡើងថា ជាមធ្យមប្រចាំថ្ងៃនៃជើងហោះហើរដែលរំពឹងទុកពីប្រទេសចិន នៅក្នុងអំឡុងពេលចូលឆ្នាំចិន បានកើនឡើងពី១៨ដល់៣៤ ដែលមាននៅក្នុងកាលវិភាគហោះហើរធម្មតា ។
លោកបានឲ្យដឹងថា AEROTHAI រំពឹងថា នឹងមានជើងហោះហើរក្នុងស្រុកចិនសរុបចំនួន១.១៦០នៅក្នុងខែនេះ បើធៀបនឹងជើងហោះហើរចំនួន១២.២០៩នៅក្នុងខែមករា ឆ្នាំ២០១៩ នៅមុនពេលជំងឺរាតត្បាត ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា