តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្តេជ្ញាថា ការស្វែងរកផ្លូវច្បាប់ លើអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអតីតរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo នឹងបន្តរហូតដល់យុត្តិធម៌ ត្រូវបានសម្រេច សម្រាប់ការធ្វើឃាត មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ។
លោក Abbas Ali Kadkhodaei ដែលជាប្រធានបានឲ្យដឹងថា “ភាពភ័យរន្ធត់របស់លោក Pompeo គឺពិតជាធ្ងន់ធ្ងរ និងពិតប្រាកដ” ខណៈដែលលោករួមជាមួយលោក ដូណាល់ ត្រាំ និង “ឧក្រិដ្ឋជន” ផ្សេងទៀត ត្រូវតែត្រូវបានកាត់ទោស នៅក្នុងតុលាការយុត្តិធម៌មួយ លើការចោទប្រកាន់ពីបទធ្វើឃាតមន្ត្រីអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នេះបើតាមគណៈកម្មាធិច្បាប់ពិសេសមួយ ដែលមានភារកិច្ចស៊ើបអង្កេត ការធ្វើឃាត Soleimani នៅក្នុងការបង្ហោះ Twitter ។
កាលពីដើមខែមករា លោក Pompeo បានឲ្យដឹងថា លោកមានការបំភិតបំភ័យ ដោយការព្រមានរបស់អ៊ីរ៉ង់ អំពីការសងសឹកយ៉ាងពិតប្រាកដ មកលើរូបលោក និងលោក ត្រាំ ចំពោះការធ្វើឃាតលោក Soleimani ដោយអំពាវនាវឱ្យរដ្ឋាភិបាល ដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក ផ្តល់ការការពារដល់លោក។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោធាអាមេរិក តាមបញ្ជារបស់លោក ត្រាំ បានធ្វើឃាតលោក Soleimani និងមេបញ្ជាការរង នៃទាហានប៉ារ៉ាអ៊ីរ៉ាក់លោក Hashd Shaabi កងកម្លាំងលោក Abu Mahdi al-Muhandis នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ។ ការធ្វើឃាតនេះត្រូវបានថ្កោលទោស ដោយប្រទេសអ៊ីរ៉ង់ថាជាអំពើ “ភេរវកម្មរដ្ឋ”៕ ប្រែសម្រួល ឈូក បូរ៉ា