ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណ វិទ្យុវីអូឌី

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណវិទ្យុវីអូឌី ដោយសារអង្គភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួល តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីរបបសារព័ត៌មាន។

សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ២០២៣ជាកំហិត។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជំហរមិនផ្លាស់ប្តូរ ការសម្រេចចិត្តបិទចោលវិទ្យុវីអូឌី នោះឡើយ ទោះវិទ្យុនេះចេញសារសូមទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

To Top