ព័ត៌មានជាតិ

Update៖ រុស្ស៊ី បញ្ជាក់ថា យោធារបស់ខ្លួនជាង៣០០នាក់ រួមទំាងឧបករណ៍កំពុងរុករកជួយដល់អ្នករងគ្រោះ រញ្ជួយដីនៅក្នុងទឹកដីស៊ីរី

ម៉ូស្គូ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារទី១៤ ខែកុម្ភៈថា យោធារបស់ប្រទេសរុស្ស៊ីជាង៣០០នាក់ និងឧបករណ៍យោធាពិសេសចំនួន៦០ កំពុងជួយដល់ប្រទេសស៊ីរីនៅក្នុងការឆ្លើយតបរបស់ខ្លួនចំពោះគ្រោះរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារកាលពីជាង១សប្តាហ៍មុននេះ ។


គ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ កាលពីថ្ងៃទី៦ ខែកុម្ភៈ បានសម្លាប់មនុស្សជាង៣៧.០០០នាក់ នៅក្នុងទីក្រុងរបស់ប្រទេស តួកគី និងស៊ីរី ហើយចំនួនអ្នកស្លាប់មើលទៅហាក់ដូចជានឹងបន្តកើនឡើងថែមទៀត ដោយស្ទើរតែគ្មានឱកាសសម្រាប់ ក្រុមអ្នកជួយ សង្គ្រោះស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតនៅក្នុងគំនរបាក់បែកនោះទេ ។

ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ដោយសំដៅទៅលើកង កម្លាំងរុស្ស៊ី ដែលឈរជើងនៅក្នុងប្រទេសស៊ីរីថា “អ្នកបម្រើនៃក្រុមកងកម្លាំងរុស្ស៊ីបន្តធ្វើសកម្មភាពដើម្បី បោសសម្អាតកម្ទេចថ្ម និងលុបបំបាត់ផលវិបាកនៃគ្រោះរញ្ជួយដី” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top