ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការអះអាង របស់អាមេរិក ដែលថា មេដឹកនាំអាល់កៃដា ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបដិសេធការអះអាង របស់សហរដ្ឋអាមេរិក ដែលថាមេដឹកនាំអាល់កៃដា “មានមូលដ្ឋាននៅអ៊ីរ៉ង់” ដោយបានថ្កោលទោស ការចោទប្រកាន់បែបនេះថា ជា “ល្បែងដែលបរាជ័យចំពោះអ៊ីរ៉ង់” ។

លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះតាមបណ្ដាញ Twitter ជាការឆ្លើយតបទៅនឹងការអះអាង របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថាវា “ស្របតាមការវាយតម្លៃ ដែលមេដឹកនាំអាល់កៃដា លោក Seif al-Adel មានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់” ។

លោក Amir-Abdollahian បានបន្ថែមថា “ខ្ញុំណែនាំសេតវិមានឱ្យបញ្ឈប់ល្បែងជនភៀសខ្លួនអ៊ីរ៉ង់ ដែលបរាជ័យ។ ការភ្ជាប់ក្រុមអាល់កៃដា ទៅកាន់ប្រទេសអ៊ីរ៉ង់ គឺជាប៉ាតង់ដែលមិនសមហេតុផល និងគ្មានមូលដ្ឋាន”។

លោកបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ ឱ្យបញ្ឈប់ការផ្តល់ “អាសយដ្ឋានមិនពិត” ដោយកត់សម្គាល់ថា អ្នកដែលបង្កើតក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ត្រូវតែទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយភេរវកម្មនៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា ក្នុងឆ្នាំ១៩៩៨ គណៈវិនិច្ឆ័យធំ របស់សហព័ន្ធអាមេរិក បានចោទប្រកាន់លោក Adel ពីបទមានតួនាទីក្នុងការទម្លាក់គ្រាប់ បែកលើស្ថានទូតអាមេរិកនៅតង់ហ្សានី និងកេនយ៉ា ដែលបានសម្លាប់មនុស្ស ២២៤ នាក់ និងរបួសជាង ៥០០០នាក់ផ្សេងទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top