ការឈឺចាប់ក្នុងសាច់ដុំខ្លាំង ហៅថារមួលក្រពើកើតឡើង នៅពេលដែលអ្នកមិនបានធ្វើការពុតពែនខ្លួន គ្រប់គ្រាន់មុនពេលហាត់ប្រាណ។ ដើម្បីកុំឲ្យមានបញ្ហារមួលក្រពើនេះ អ្នកគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
-ឈប់រាល់សកម្មភាព ទាំងឡាយណា ដែលនាំឲ្យរមួលក្រពើ
-ចូរធ្វើការពុតពែនសាច់ដុំ ថ្នមៗ និងយឺតៗ។ ចូរពុតពែនហើយទបសិន រហូតដល់ការរមួលក្រពើ នោះស្រាកស្រាន្តទៅវិញ
-ចូរម៉ាស្សាសាច់ដុំថ្នមៗ ខណៈពេលដែលកំពុងតែពុតពែន ព្រោះវាអាចជួយឲ្យសាច់ដុំធូរវិញបាន
-ចូរស្អំទឹកក្តៅបើសិនជាសាច់ដុំ និងអ្វីៗដែលនៅជិតសាច់ដុំនោះតឹងពេក
-ចូរស្អំទឹកត្រជាក់បើសិន ជាសាច់ដុំនោះឈឺ ៕
ប្រភព៖ www.health.com.kh