អត្ថបទ

ឈ្នះរង្វាន់ ៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជាបុរសជាស្វាមី ធានាពង្រីកមុខរបរភរិយា អោយកាន់តែកាក់កប

បន្ទាយមានជ័យ៖ អតិថិជនតាមបណ្ដាខេត្តផ្សេងៗ ស្ទើរទូទាំងប្រទេសកម្ពុជា ត្រូវរង្វាន់៥០លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា រូបរាងថ្មី ជាមួយគ្នានោះ អតិថិជនមួយរូប ទៀតហើយ ជាអ្នកបន្ទាយមានជ័យ បានឈ្នះរង្វាន់ ៥០លានរៀល ដែលរង្វាន់នេះ នឹងជួយដល់ មុខរបរគ្រួសាររបស់អ្នកមានសំណាង កាន់តែរីកចម្រន ។

លោក វុន វណ្ណា មកពីស្រុកព្រះនេត្រព្រះ ដែលឈ្នះរង្វាន់ ៥០លានរៀល ចុងក្រោយគេនេះ បានរៀបរាប់ទាំងមុខមាំថា «ខ្ញុំនឹងយកប្រាក់រង្វាន់នេះ ទៅជួយពង្រីកមុខរបរ សម្អាងការ ប្រពន្ធខ្ញុំ ឲ្យកាន់តែកាក់កប ជាងសព្វថ្ងៃ ដោយសារយើងកំពុងត្រូវការ សម្ភារៈសម្អាងការមួយចំនួនបន្ថែម ដើម្បីបង្កើនគុណភាព នៃការតុបតែងសម្រស់អតិថិជន របស់យើងឲ្យកាន់តែស្រស់ស្អាត ថែមទៀត»។

លោកបន្តថា រង្វាន់៥០លានរៀលនេះ ត្រូវចំពេលល្អណាស់ ព្រោះពេលនេះជារដូវកាលអាពាហ៍ពិពាហ៍ ហើយលោកមានអតិថិជនច្រើនកក់សម្អាងការរបស់លោករួចហើយផងដែរ ។

គួររំលឹកថា ខេត្តដែលរកឃើញ អ្នកឈ្នះរង្វាន់៥០លានរៀល ដំបូងគេបង្អស់ គឺចាប់ផ្តើម ពីខេត្តឧត្តរមានជ័យ ដែលបានទៅលើអតិថិជនឈ្មោះ បឿក ហឿយ និង នួន ចន្ថា, បន្ទាប់មកខេត្តកំពង់ស្ពឺ លោក ម៉ម សុផាន់ណា, ខេត្តកំពង់ចាម លោក ផាន់ ស្រួច, ខេត្តសៀមរាប លោកស្រី តាំង សុខណា លោក ហេង ឈុនអ៊ឹម និងលោកស្រី ជឿន សុគុណ, ហើយទៅដល់ខេត្តកណ្តាលគឺលោក វិត វឿន, បន្ទាប់មកចុះទៅខេត្តកំពត លោក ណុប ចន្ថន, ក្រោយមកទៀត ខេត្ត ព្រៃវែង លោកស្រី ភោគ គា, ឆ្លងទៅដល់ស្វាយរៀង លោក ពៅ អាន រួចមកដល់ខេត្តតាកែវ លោកផាន់ ឌុចឌី, បន្តមកដល់កំពង់ឆ្នាំង លោកស្រី ស៊ុំ សាលី, រីឯបាត់ដំបងវិញ ឈ្មោះ រស់ សុភ័ក្ស ធ្លាក់មកដល់កំពង់ធំមានលោក អ៊ីវ ធាន, មានសំណាងឆ្លងទៅដល់លោក ណាង សុភា និង វុន វណ្ណា ឯខេត្តបន្ទាយមានជ័យនៅចុងក្រោយគេ នាពេលថ្មីៗនេះ៕

ពិសាដោយការទទួលខុសត្រូវ!


To Top