ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការបើកទូលាយចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់របស់ចិន កំពុងមានភាពកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ

កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ីដែលបើកធ្វើពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា បានទាក់ទាញតំណាងមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនិងបញ្ញវន្តធនាគារគំនិតជាង ១៥០០រូប ដែលមកពីប្រទេសនិងតំបន់ជាង៥០ នៃទ្វីបទាំង៥ចូលរួម ។

ក្នុងបរិបទដែលភាពមិននឹងនរ និងភាពមិនប្រាកដប្រជាក្លាយជាប្រក្រតីភាព កិច្ចប្រជុំប្រចាំឆ្នាំលើកនេះផ្ដោតលើប្រធានបទ “ពិភពលោកដែលមានភាពមិនប្រាកដប្រជា៖ ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ជំរុញការអភិវឌ្ឍតាមរយៈ ការបើកទូលាយនិងបរិយាប័ន្ន” កិច្ចប្រជុំលើកនេះមានអត្ថន័យ ជាក់ស្តែងយ៉ាងខ្លាំងដែលបានឆ្លុះបញ្ចាំង ពីសេចក្តីសង្ឃឹមជាបន្ទាន់របស់ ប្រជាជនចំពោះភាពប្រាកដប្រជា ។

ភាពប្រាកដប្រជា ជាវត្ថុកម្រហើយខ្វះខាតនៅលើ ពិភពលោកនាពេលបច្ចុប្បន្ន ។ ការធ្វើប្រជាមតិមួយលើក នៃក្រុមហ៊ុនប្រឹក្សាយោបល់ Boston បានបង្ហាញថា ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ មានអ្នកទទួលខុសត្រូវនៃសហគ្រាស ទូទាំងពិភពលោកប្រហែល ៧៥ភាគរយបានសម្គាល់ថា ភាពមិនប្រាកដប្រជា ជាបញ្ហាប្រឈមដ៏ធំបំផុតដែល សហគ្រាសប្រទេសនានា ត្រូវបានប្រឈមនៅឆ្នាំ២០២៣ ។

“សញ្ញាបើកទូលាយចំពោះអន្តរជាតិ របស់ចិនគឺច្បាស់លាស់ណាស់” “និន្នាការកំណើនសេដ្ឋកិច្ចរបស់ចិន គឺមានភាពដ៏ខ្លាំងក្លា” “ទីផ្សារប្រើប្រាស់របស់ចិនមានសារសំខាន់ ណាស់ចំពោះប្រទេសដទៃទៀត” ។ល។ ក្នុងរយៈពេលបួនថ្ងៃកន្លងទៅនេះ អ្នកចូលរួមកិច្ចប្រជុំដែលមកពី បរទេសជាច្រើននាក់បានបង្ហាញពី ចំណាប់អារម្មណ៍របស់ខ្លួន ។ ពួកយើងអាចទទួលអារម្មណ៍ យ៉ាងស៊ីជម្រៅពីការរំភើបចិត្ត និងអារម្មណ៍សុវត្ថិភាពរបស់ពួកគេ ក៏ដូចជាជំនឿចិត្តចំពោះ “ភាពប្រាកដប្រជារបស់ចិន” ។
តើជំនឿចិត្តបែបនេះមកពីកន្លែងណា?

តាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា នៅខែមករាឆ្នាំ២០២៣ ចិនបានប្រើប្រាស់ទុនបរទេស ជាក់ស្តែងចំនួន១សែន២ម៉ឺន៧ពាន់៦រយ៩០លានយាន់ ប្រាក់ចិន ដែលកើនឡើង១៤,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ក្នុងនោះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង នៃមុខរបរផលិតកម្មបច្ចេកទេសខ្ពស់ បានកើនឡើង៦២,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ការវិនិយោគនៃពាណិជ្ជករបរទេស នៅប្រទេសចិនបានប្រែទៅកាន់វិស័យ ផលិតកម្មប្រកបដោយបច្ចេកទេសខ្ពស់ និងតម្លៃបន្ថែមខ្ពស់ ពោលគឺបង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ចិន ។

“មិនថាពិភពលោកមានបម្រែបម្រួល យ៉ាងដូចម្តេចក៏ដោយ ពួកយើងសុទ្ធតែនឹងប្រកាន់ខ្ជាប់ កំណែទម្រង់និងបើកទូលាយ ក៏ដូចជាប្រកាន់ខ្ជាប់ការជំរុញ ការច្នៃប្រឌិតថ្មីជារៀងរហូត ។”ពីកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ដល់វេទិកា Boao សម្រាប់អាស៊ីដែលទើបបិទបញ្ចប់ ប្រទេសចិនបានបញ្ជូនសញ្ញាដ៏មុតមាំ បែបនេះចំពោះអន្តរជាតិជាប់រហូតមក ។

បើមើលពីលក្ខណៈជាម៉ាក្រូ ជំនឿចិត្តរបស់ពិភពលោកគឺ មកពីបរិយាកាសអភិវឌ្ឍន៍ប្រកបដោយ សន្តិភាពនិងស្ថិរភាពរបស់ចិននិងអាស៊ី ។ យោងតាមរបាយការណ៍ 《អនាគតសេដ្ឋកិច្ចនិងដំណើរ ធ្វើសមាហរណកម្មនៃអាស៊ី》 ដែលវេទិកាបានចេញផ្សាយឱ្យដឹងថា អត្រាកំណើនជាក់ស្តែងនៃ ផលិតផលក្នុងស្រុកសរុប (GDP) នៃតួអង្គសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០២៣ គឺ៤,៥ភាគរយ ដែលបានក្លាយជាចំណុចលេច ធ្លោមួយក្នុងភាពថមថយចុះ នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ។

នៅរដូវផ្ការីកឆ្នាំ២០២៣ ពីតំបន់ Boao ដែលស្ថិតនៅសមុទ្រចិនខាងត្បូងនេះ ពិភពលោកទទួលបានជំនឿចិត្តដ៏កម្រមួយ ពោលគឺ ក្នុងបរិបទដែលហានិភ័យមិនប្រាកដប្រជា សកលបានកើនឡើងជាបន្តបន្ទាប់ ទ្វីបអាស៊ី ជាពិសេសគឺប្រទេសចិន បានពោរពេញទៅដោយភាពប្រាកដប្រជា ។ នេះមិនត្រឹមតែបានពង្រឹងជំនឿចិត្ត “ត្រឡប់ទៅវិញ” របស់សហគ្រាសបរទេសប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កម្លាំងចលករថ្មី ដល់ពួកគេក្នុងការធ្វើពាណិជ្ជកម្មនៅទីឆ្ងាយផងដែរ ៕

To Top