ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនលោកខាងលិច គ្មានការប្រញាប់ប្រញាល់ ដើម្បីចាកចេញពីរុស្សីឡើយ

បរទេស៖ យោងតាមការទិន្នន័យ ដែលធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនបរទេសប្រមាណ ត្រឹមតែ២០០ប៉ុណ្ណោះ ដែលបានចាកចេញពីប្រតិបត្តិការ នៅក្នុងប្រទេសរុស្សី ក្នុងអំឡុងពេលមានវិបត្តិនៅអ៊ុយក្រែន។

ប្រភពដដែលបានបន្តទៀតថាចំនួន នៃក្រុមហ៊ុនបរទេស ដែលបានអនុវត្តតាមទណ្ឌកម្មរបស់លោកខាងលិច គឺមានត្រឹមតែតិចជាង១០ភាគរយប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការ ក្នុងប្រទេសរុស្សី មានទៅដល់៣១៥៧នាក់ នេះបើយោងតាមតួលេខ ដែលធ្វើឡើងដោយ The Kiev School of Economics (KSE)។

គួរឲ្យដឹងដែរថាបណ្តាក្រុមហ៊ុន ត្រឹមតែ២១៣ប៉ុណ្ណោះ ដែលបានសម្រេចចិត្តបោះបង់ទីផ្សារប្រទេសរុស្សី គិតចាប់តាំងតែពីពេលរុស្សីរងទណ្ឌកម្ម ដោយលោកខាងលិច ហើយមានត្រឹមតែ៤៧៣ទៀត ដែលបញ្ជាក់ថាកំពុងរៀបចំផែនការ ចាកចេញខណៈដែលក្រុមហ៊ុន២៤០០ទៀត នឹងបន្តធ្វើប្រតិបត្តិការជាធម្មតា។

ទោះបីជាយ៉ាងណាក្តីអជ្ញាធររបស់ប្រទេសរុស្សី បានបង្ហាញទំនុកចិត្តខ្លាំងចំពោះអនាគត របស់សេដ្ឋកិច្ចប្រទេសរុស្សី ទោះបីជាមានការចាកចេញ របស់បណ្តាក្រុមហ៊ុនបរទេសអន្តរជាតិក្តី៕ ប្រែសម្រួល៖ស៊ុនលី

To Top