បរទេស៖លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ផងនោះបានសារភាពថា លោកធ្លាប់បានបរិច្ចាគលុយ ក្នុងទំហំប្រមាណជា១០០លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ពិតមែនកាលពីពេលកន្លងមក។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការអះអាងរបស់លោក Musk បានធ្វើឡើងនៅក្នុងពេល ដែលលោកកំពុងមានជម្លោះ តាមបណ្តាញសង្គមជាមួយ នឹងអ្នកនិពន្ធជនជាតិអាមេរិកលោក Stephen King តាំងតែពីថ្ងៃចុងសប្តាហ៍កន្លងមក។
លោក Musk បានពោលបែបនេះ និងសួរទៅកាន់លោក King វិញថា៖ ខ្ញុំធ្លាប់បានបរិច្ចាគលុយដល់ទៅ១០០លានដុល្លារ ជួយអ៊ុយក្រែនប៉ុន្តែតើអ្នកបានធ្វើដូចខ្ញុំ បានប៉ុន្មានហើយ?
ការលើកឡើង របស់លោក Musk គឺជាការឆ្លើយតប ទៅកាន់សំណួររបស់លោក King ថាតើមហាសេដ្ឋីពាន់លានដុល្លាររូបនេះ គួរតែបរិច្ចាគលុយ មួយចំនួនទៅឲ្យអ៊ុយក្រែន តាមរយៈចំណូលដែលទាញ បានពីមុខងារថ្មីគឺ Paid Verification នៅលើបណ្តាញសង្គម Twitter៕