ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រំពឹងថានឹងទទួលបានជំនួយអន្ដរជាតិ ៤២ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ខណៈព្យាករណ៍ថា សង្គ្រាមនឹងបន្ដអូសបន្លាយ

" "

គៀវ៖ លោក Andriy Pyshnyy ប្រធានធនាគារជាតិនៃអ៊ុយក្រែន (NBU) បានឲ្យដឹងថាទីក្រុងគៀវ រំពឹងថានឹងទទួល បានជំនួយ អន្តរជាតិចំនួន ៤២ ពាន់លានដុល្លារនៅឆ្នាំនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលបានរាយការណ៍។

លោក Pyshnyy បានប្រាប់សន្និសីទសារព័ត៌មានមួយថា “មូលនិធិពីដៃគូ ជាពិសេសនឹងរួមចំណែក ដល់កំណើននៃ ទុនបម្រុងអន្តរជាតិដល់ទៅជាង ៣៥ ពាន់លានដុល្លារនៅចុងឆ្នាំនេះ” ។

" "

ក្នុងចំណោមហានិភ័យសំខាន់ៗ សម្រាប់សេដ្ឋកិច្ចអ៊ុយក្រែនក្នុងឆ្នាំ ២០២៣ លោក Pyshnyy បានចុះបញ្ជីវែង ជាងរយៈពេល ដែលរំពឹងទុកពីមុន និងភាពតានតឹងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

លោក Pyshny បានលើកឡើងថា ជម្លោះនេះបង្កើតបន្ទុកបន្ថែមលើសេដ្ឋកិច្ច ដូចជាតម្រូវការថវិកាកើនឡើង ការរំខានដល់ដំណើរការនៃ “ច្រករបៀងគ្រាប់ធញ្ញជាតិ” និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ការអនុវត្តយ៉ាងឆាប់រហ័សនៃកម្មវិធីកសាងឡើងវិញនៅអ៊ុយក្រែន និងកំណែទម្រង់ សមាហរណកម្មអឺរ៉ុប នឹងជួយពន្លឿនល្បឿននៃកំណើនសេដ្ឋកិច្ច។ កាល​ពី​ឆ្នាំ​មុន អ៊ុយក្រែន​ទទួល​បាន​ការ​គាំទ្រ​ចំនួន ៣២,១ ពាន់​លាន​ដុល្លារ​ពី​ដៃគូ​បរទេស​របស់​ខ្លួន៕

To Top