ព័ត៌មានអន្តរជាតិ

អធិកាបតីអាល្លឺម៉ង់ ចង់ឲ្យសហភាពអាហ្វ្រិក មានកៅអីនៅកិច្ចប្រជុំ G20

បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក​ Olaf Scholz កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងអំពីចំណាប់អារម្មណ៍ របស់លោកក្នុងការផ្តល់កៅអីមួយ សម្រាប់សហភាពអាហ្វ្រិក AU ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G20។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Scholz បានធ្វើដំណើរមកដល់ប្រទេសអេត្យូពី កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ទៅកាន់តំបន់អាហ្វ្រិកខាងកើត។

អធិកាបតីរូបនេះក៏បានលើកឡើងផងដែរ ទៅលើបញ្ហាមួយចំនួនក្នុងនោះ មានទាំងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសកល និងជាពិសេសក៏បានទទួលស្គាល់ដែរថា សហភាពអាហ្រ្វិកជាគឺជាដៃគូកណ្តាល ដ៏សំខាន់មិនអាចខ្វះបានឡើយ ។

លោកអធិកាបតីបានពោលបែបនេះថា សហភាពអាហ្រ្វិក គឺជាអ្នកបង្កើតសន្តិភាពដ៏សំខាន់ និងជាដៃគូកណ្តាលរបស់យើងនៅអាហ្វ្រិក។ យើងរួបរួមគ្នាក្នុងការប្រយុទ្ធដើម្បីសន្តិសុខ ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងភាពអត់ឃ្លានហើយយើងត្រូវាAU ដើម្បី ចូលរួមកាន់តែច្រើនបន្ថែមទៀត នៅក្នុងក្រុមប្រទេស G20 ៕

ប្រែសម្រួល៖ ស៊ុន លី

To Top