ព័ត៌មានអន្តរជាតិ

អាមេរិក​ ត្រៀម​បញ្ជូន​សព្វាវុធ ឱ្យបានភ្លាមៗ​ ទៅ​ឱ្យកោះតៃវ៉ាន់

បរទេស៖ សារព័ត៌មាន Bloomberg រាយការណ៍ថា សហរដ្ឋអាមេរិកកំពុងធ្វើការ លើកញ្ចប់ការពារល្បឿនលឿនថ្មីមួយ សម្រាប់កោះតៃវ៉ាន់ ដោយអះអាងថា រដ្ឋាភិបាលនឹងប្រើប្រាស់សិទ្ធ សម្រាប់ប្រធានាធិបតីដើម្បីពន្លឿនការដឹកជញ្ជូន ដែលជាឧបករណ៍មួយដែលធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ក្នុងការគាំទ្រទីក្រុងគៀវ ប៉ុន្តែមិនមែនតៃប៉ិនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រដោយដកស្រង់សម្តីអ្នកអនាមិកដែលដឹងពីបញ្ហានេះ” គឺ Bloomberg បានផ្សាយថា កញ្ចប់ដែលមានតម្លៃ ៥០០ លានដុល្លារនឹងទាញយកឃ្លាំងអាវុធ និងឧបករណ៍ ដែលមានស្រាប់របស់យោធាអាមេរិក។ ប្រភព​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា រហូត​មក​ដល់​ពេល​នេះ​ការ​ការព្រមព្រៀងពិតប្រាកដ ​នៃ​ការ​ដឹក​ជញ្ជូន​នេះ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។

របាយ​ការណ៍​បាន​និយាយ​ថា​ ដោយ​ប្រើ​សិទ្ធសម្រាប់ប្រធានាធិបតី អាមេរិក​នឹង​គេច​ផុត​ ពី​ដំណើរ​ការ​ចុះ​កិច្ច​សន្យា និង​ផលិត​អាវុធ ដែល​ទំនង​ជា​ត្រូវ​ចំណាយ​ពេល​វេលា។

កាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចោទប្រកាន់សហរដ្ឋអាមេរិកថា “ប្រែក្លាយកោះតៃវ៉ាន់ឱ្យទៅស្ថានការណ៍គ្រោះថ្នាក់” ដែលលោកស្រីបាននិយាយថា “គ្រាន់តែបង្កបញ្ហាដល់ជនរួមជាតិតៃវ៉ាន់ របស់យើងប៉ុណ្ណោះ”។

ទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះថា ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួនដែលត្រូវបានរឹបអូស ដោយពួកបំបែកខ្លួន ហើយចិន ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន “បញ្ឈប់ការលក់អាវុធ” ឱ្យកោះតៃវ៉ាន់ និងបានព្រមានអំពី “ផលវិបាក” ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top