នយោបាយ

សម្ដេចតេជោ កំណត់ពេល ជួបមេដឹកនាំគណបក្សភ្លើងទៀន ក្រោយការបោះឆ្នោតសកល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស កំណត់ពេលវេលាជួបជាមួយមេដឹកនាំគណបក្សភ្លើងទៀន ម៉ោង៩ ថ្ងៃ៣០​ កក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នា ក្រោយការបោះឆ្នោត។

ការកំណត់ពេលវេលាជួបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សមួយនេះ បានបញ្ជួនសារក្នុងភាពមិនច្បាស់លាស់ ដោយមួយគំរាមបង្កភាពចលាចល និងមួយទៀតស្នើសុំចូលជួបផ្ទាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន។

នៅលើបណ្ដាញតេលេក្រាម នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះជាមួយនិងសារគំរាមបង្កចលាចល ទូរទាំងប្រទេសក្រោមហេតុផល តស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និង ដោយការប្រកាសរបស់ រ៉ុង ឈុន ផងខ្ញុំ ក៍ទទួលបានលិខិត របស់ប្រធានគណបក្ស ភ្លើងទៀន សុំជួបសំដែងការគួរសមដែល នាំមកដោយជា ប៉ូច»។

សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា «តើភ្លើងទៀន ចង់បានអ្វីពិតប្រាកដបានជា បញ្ជូនសារ ដ៍ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការ បោះឆ្នោតតែទម្លាក់កំហុស ឲ្យគ.ជ.បឬ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីស្ថាប័នទាំងពីរ បដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោតដែលវាជាកំហុស របស់គណបក្សផ្ទាល់»។

សម្ដេចបន្ថែមថា «សម្រាប់លិខិតសុំជួប បែរជាប្រើ ជា បូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួល រំលំខ្ញុំ ប្រហែល២ខែមុននេះ។ (សូមស្តាប់ សម្លេង ជា ប៉ូច ដែលបាននិយាយនិងផ្សព្វ ផ្សាយកន្លងមក)។

ខ្ញុំក៍ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ហ៊ុន សែនដោយវិធីណា?»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អាស្រ័យដោយភាពមិនច្បាស់លាស់ និង ដោយខ្ញុំជាប់រវល់ផង ខ្ញុំសូមកំណត់យក ម៉ោង៩ ថ្ងៃ៣០ក ក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នា ក្រោយការបោះឆ្នោត»៕

To Top