ព័ត៌មានអន្តរជាតិ

អាមេរិក បើកភ្លើងខៀវឲ្យសម្ព័ន្ធមិត្ត មានសិទ្ធផ្គត់ផ្គត់យន្តហោះចម្បាំង F-16 ឲ្យអ៊ុយក្រែន

បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ទីបំផុតបានសម្រេចចិត្តហើយថានឹងមិនរារាំងឡើយ ចំពោះបណ្តាប្រទេសសម្ព័ន្ធមិត្តទាំងឡាយដែលចង់ផ្គត់ផ្គង់ យន្តហោះចម្បាំងប្រភេទ F-16 ទៅឲ្យប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ CNN និង NBC ផងបានចេញផ្សាយថាសេតវិមាន គឺកំពុងត្រៀមខ្លួនរួចហើយដើម្បីប្រកាសផ្តល់សិទ្ធជាផ្លូវការ ទៅឲ្យបណ្តាប្រទេសទាំងឡាយដែលមានបំណងចង់ផ្គត់ផ្គង់ យន្តហោះចម្បាំងប្រភេទនេះ ទៅឲ្យប្រទេសអ៊ុយក្រែន ក្រោយការស្នើសុំអស់រយៈពេលជាច្រើនខែរួចមក។

ប្រភពដដែលបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់របស់សេតវិមាន បានបញ្ជាក់និងជំរាបជូនទៅកាន់បណ្តាដៃទាំងឡាយ ហើយចំពោះការសម្រេចចិត្តនេះ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំ G7 នាទីក្រុង Hiroshima កាលពីចុងសប្តាហ៍កន្លងមកនេះមន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការងារប្រឹក្សាសន្តិសុខលោក Jake Sullivan បានពោលថា ៖ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះពួកយើងនឹងធ្វើការ ជាមួយនឹងសម្ព័ន្ធមិត្តដើម្បីកំណត់ឲ្យបានយន្តហោះចម្បាំងទាំងនោះ នឹងអាចផ្តល់ទៅឲ្យប្រទេសអ៊ុយក្រែននៅពេលនេះហើយ អ្នកខ្លះដែលនឹងចូលរួមក្នុងកិច្ចការងារនេះនិងចំនួនប៉ុន្មាន៕ ប្រែសម្រួល៖ស៊ុនលី

To Top