បរទេស៖ ប្រធានគណកម្មការគោលនយោបាយការបរទេសលោក Josep Borrell កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាការថែរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងរុស្សីពីសំណាក់ប្រទេសស៊ែប៊ី ពិតជានឹងបង្កឲ្យមានការគម្រាមកំហែងនិងឱកាសនៃការចូលជា សមាជិករបស់សហភាពអឺរ៉ុបជាមិនខាន។
លោកមន្ត្រីជាន់ខ្ពស់អឺរ៉ុបរូបនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុង Belgrade គួរតែសម្របខ្លួនជាមួយនឹងទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូខណៈដែល លោកកំពុងទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអាល់បេនីនិងស៊ែប៊ីម៉ុងតេណេក្រូ និងបូស្នីព្រមទាំងម៉ាសេដូនីផង។
លោក Borrellបានថ្លែងថា៖យើងបានពិភាក្សាអំពីឥទ្ធិពលរបស់រុស្ស៊ី ក្នុងតំបន់ ដែលកំពុងព្យាយាមបង្អាក់ផ្លូវទៅកាន់សមាជិកអឺរ៉ុបនៃបេក្ខភាព តំបន់បាល់កង់ខាងលិច។ យើងស្វាគមន៍ ចំពោះជម្រើសជាយុទ្ធសាស្ត្រ និងភាពក្លាហាននៃពួកគេមួយចំនួន ដែលបានសម្របខ្លួនយ៉ាងពេញលេញជាមួយ គោលនយោបាយការបរទេស និងការដាក់ទណ្ឌកម្មរបស់យើង។
គួរឲ្យដឹងដែរថាក្នុងចំណោមប្រទេសទាំង៥ ខាងលើកនេះអាល់បានី ម៉ុងតេណេក្រូ និងម៉ាសេដូននីខាងជើង បានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់ប្លុកអឺរ៉ុប ប៉ុន្តែផ្ទុយទៅវិញទាំងបូស្នីទាំងប្រទេសស៊ែប៊ី ផងគឺមិនទាន់បានចូលរួមនោះទេ៕
ប្រែសម្រួល៖ស៊ុនលី