ព័ត៌មានអន្តរជាតិ

អង់គ្លេស ៖ ផែនការសន្តិភាព របស់អ៊ុយក្រែន គឺពិតជាមិនត្រឹមត្រូវនោះទេ

បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានលើកឡើង អំពីបិទឈប់បាញ់គ្នា នៅអ៊ុយក្រែនថាគឺជារឿង ដែលមិនត្រឹមត្រូវនោះទេដើម្បីអាចឈាន ទៅដល់រកការបញ្ចប់ទៅទាំងស្រុង នៃសន្តិភាព ។

យោងតាមការចេញ ផ្សាយរបស់ RT លោកនាយរកដ្ឋមន្ត្រី បានលើកឡើងទៀតថា អ៊ុយក្រែន មិនគួរបង្កើតបទឈប់បាញ់នោះទេ ប៉ុន្តែគួរតែបន្តធ្វើការប្រយុទ្ធគ្នា ជាមួយនឹងរុស្សីបន្ថែមទៀត រហូតដល់ដំណើរការសន្តិភាព នឹងរត់មករកដោយខ្លួនឯងជំនួសវិញ។

គួរឲ្យដឹងដែរថា ទាំងអង់គ្លេសនិងសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រអ៊ុយក្រែន យ៉ាងខ្លាំងក្លាជាងគេនោះកន្លងមក ត្រូវបានគេមើលឃើញថា គឺជាអ្នកដែលតែង តែបានបដិសេធការ ស្នើសុំបង្កើតឲ្យមានកិច្ចព្រមព្រៀង ដើម្បីសន្តិភាពជាច្រើនដងរួចមកហើយ។

លោកSunak បានបញ្ជាក់បែបនេះថា ៖ បទ​ឈប់​បាញ់​មិន ​មែន​ជា​ដំណោះស្រាយឈាន ទៅដល់សន្តិភាព​ត្រឹម​ត្រូវ​ និង​ស្ថិត​ស្ថេរ​សម្រាប់​អ៊ុយក្រែន​ទេ។ រុស្ស៊ី​បាន​ធ្វើ​ការ​ឈ្លាន​ពាន​ដោយ​ខុស​ច្បាប់ ហើយ​ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ និង​តែ​មួយ​គត់​ ចំពោះ​រឿង​នោះ គឺ​រុស្ស៊ី​ដក​កង​កម្លាំង​របស់​ខ្លួន​ចេញ​ពី​អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top