ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើការបង្ហោះ ពីរូបភាព ផ្លែឪឡឹករបស់ Xinjiang ក៏ត្រូវចាត់ទុកជា “ព័ត៌មានរសើប” ដែរមែនទេ ?

បន្ទាប់ពីកប្បាសរបស់ Xinjiang ត្រូវបានមួលបង្កាច់ និងលាបពណ៌ដោយគ្មានហេតុផល ដោយកម្លាំងបស្ចិមប្រទេស មួយក្តាប់តូច ផ្លែឪឡឹករបស់ Xinjiang ក៏បានក្លាយជាគោលដៅ សម្រាប់លាបពណ៌ និងវាយប្រហារ តាមបណ្តាញទំនាក់ទំនងសង្គម លោកខាងលិច មួយចំនួនផងដែរ !

កាលពីខែមិថុនា ឆ្នាំ ២០២៣ ក្រុមអ្នកទេសចរសង្គមស៊ីវិលជប៉ុន ដែលបង្កើតឡើង ដោយមនុស្ស ២០ នាក់បានធ្វើដំណើរនៅភូមិភាគស្វយ័ត Xinjiang ។ សមាជិកក្រុមទេស ចរណ៍ បានផ្សាយផ្ទាល់ទាំងស្រុង នូវដំណើរទស្សនកិច្ច នៅលើបណ្តាញ ទំនាក់ទំនង សង្គមដើម្បីចែករំលែកនូវការ មើលឃើញនិង ការដឹងឭ របស់ពួកគេនៅភូមិភាគ ស្វយ័ត XinJiang ជាមួយអ្នកនិយម លេង អ៊ីនធើណែត នៅទូទាំងពិភពលោក ។ ប៉ុន្តែ ព័ត៌មានមួយចំនួន ត្រូវបិទបាំងដោយបណ្តាញ ទំនាក់ទំនង សង្គម Twitter ក្រោមលេស”ប្រហែល មានខ្លឹមសារ រសើប ” ហើយព័ត៌មាន ដែលត្រូវបិទបាំងទាំងនោះបូករួម ទាំងរូបភាពផ្លែឪឡឹក ដែលទើបតែចិតរួច នៅពេលដែលគ្រួសារជនជាតិ Uygur នៅទីក្រុង Turpan ទទួលទានអាហារថ្ងៃត្រង់ ហើយម្ចាស់ផ្ទះបរុស បានបង្ហាញទៅកាន់ ភ្ញៀវទេសចរជប៉ុន ។

ពីកប្បាសដល់ផ្លែឪឡឹក ពីការបង្ខំឱ្យធ្វើពលកម្ម ដល់ការប្រល័យពូជសាសន៍ ។ ល ។ ជាយូរមកហើយ ការឃោសនាបំប៉ាង ពីបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង ជាដើមបានក្លាយជា” លេខសម្ងាត់”សម្រាប់អ្នកនយោបាយ លោកខាងលិចមួយចំនួន ដើម្បីឆក់យកធនធាន នយោបាយផ្ទាល់ខ្លួន ។

ហេតុអ្វីបានជាប្រទេសលោកខាងលិច ងប់ងល់នឹងការឃោសនាបំប៉ាង ពីបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង ? អ្នកផងទាំងពួងសុទ្ធតែ ដឹងចម្លើយយ៉ាងច្បាស់ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងកម្លាំងជាតិចម្រុះ របស់ប្រទេសចិន បានលើកកម្ពស់ឥតឈប់ឈរ ហើយឋានៈអន្តរជាតិ របស់ប្រទេសចិនមានភាព កាន់តែសំខាន់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្កឱ្យមានការភ័យខ្លាច និងស្លន់ស្លោននៅក្នុងប្រទេស លោកខាងលិចមួយចំនួនតូច ។ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ គណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមានអាមេរិក បានចេញផ្សាយ 《គោលការណ៍សំខាន់ នៃយុទ្ធសាស្រ្តសន្តិសុខជាតិ បណ្តោះអាសន្ន》 ដោយអះអាងថា “ប្រទេសចិន គឺជាគូប្រជែងលាកកំបាំងតែមួយគត់ ដែលមានសមត្ថភាពរួមបញ្ចូលគ្នា នូវកម្លាំងចម្រុះខាងសេដ្ឋកិច្ច ការទូត យោធានិងបច្ចេកវិទ្យា ដើម្បីបង្កជាបញ្ហាប្រឈម យូរអង្វែង ។”

អ្នកនយោបាយទាំងនេះ សុទ្ធតែដឹងច្បាស់ថា ការយកបញ្ហាស៊ីនជាំង ធ្វើជាលេសដើម្បីឃោសនាបំប៉ោង ពីការបង្ខំឱ្យធ្វើពលកម្មនិង ការប្រល័យពូជសាសន៍ ជាដើមគឺជា”មធ្យោបាយប្រកប ដោយប្រសិទ្ធភាព”មួយ គោលបំណងចុងក្រោយ របស់គេ គឺធ្វើឱ្យរដ្ឋាភិបាល ចិនធ្លាក់ក្នុងសភាព ជាប់គាំងទាំងស្រុង ។

តើភូមិភាគស្វយ័ត Xinjiang មានលក្ខណៈបែបណា ? នៅពេលទៅទស្សនាចម្ការកប្បាស ដែលមានស្តង់ដារខ្ពស់ អ្នកទេសចរជប៉ុនបានដឹងថា វាចំណាយ ពេលត្រឹមតែ ២ ថ្ងៃដើម្បីសាបព្រួស ចម្ការកប្បាសទំហំ ២០,២ ហិកតានិងចំណាយ ៥ ម៉ោង សម្រាប់យន្តហោះគ្មានមនុស្ស បើកដើម្បី បាញ់ថ្នាំសម្លាប់សត្វល្អិតនោះ សមាជិក នៃក្រុមអ្នកទេសចរសង្គមស៊ីវិលជប៉ុន បានស្រែកថា “អស្ចារ្យណាស់” ដោយនិយាយថា នេះគឺខុសប្លែកពីគ្នា ទាំងស្រុង ពីអ្វីដែលហៅថា “ការបង្ខំឱ្យធ្វើពលកម្ម” ដែលប្រព័ន្ធសារព័ត៌មានជប៉ុន ឃោសនាបំប៉ោងនោះ ពីព្រោះភូមិភាគស្វយ័ត Xinjiang សម្រេចបាននូវការ ធ្វើយន្តូបនីយកម្មកម្រិតខ្ពស់ ជាយូរណាស់មកហើយ ។

ក្រៅពីនេះ សមាជិកជាច្រើន នៃក្រុមទេសចរណ៍ បានហាត់ប្រាណពេលព្រឹក ចូលរួមពិធីមង្គលការ និងច្រៀងរាំជាមួយប្រជាជន នៅភូមិភាគស្វយ័ត Xinjiang ដោយដកបទពិសោធ ពីជីវភាពរស់ នៅប្រចាំថ្ងៃរបស់ពួកគេ ។ នៅពេលដែលបានឃើញការ ចែករំលែករបស់ពួកគេ នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកនិយមលេងអ៊ីនធើណែត នៃជប៉ុនជាច្រើនបានខមិនថា ភូមិភាគស្វយ័ត XinJiang គឺ”ខុសប្លែកពីគ្នាទាំងស្រុង” ពីអ្វីដែលប្រព័ន្ធសារព័ត៌មាន លោកខាងលិចមួយចំនួនបានពិពណ៌នា ហើយពួកគេក៏រំពឹង ចង់ទៅទស្សនានៅប្រទេសចិន នាពេលអនាគតផងដែរ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានមន្ត្រីការទូត និងអ្នកសារព័ត៌មានជាង ១ ពាន់នាក់ដែលមកពីប្រទេសនិងតំបន់ជាង ១០០ បានចូលទស្សនា នៅភូមិភាគស្វយ័ត XinJiang ដោយទទួលអារម្មណ៍ផ្ទាល់ខ្លួន ពីភាពស្រស់ស្អាត ភាពសុខដុមរមនា និងការអភិវឌ្ឍ របស់ភូមិភាគស្វយ័ត XinJiang ។ លោក Maxime Vivas អ្នកនិពន្ធនិង ជាអ្នកសារព័ត៌មានជនជាតិបារាំង ធ្លាប់ទៅពិនិត្យសិក្សា នៅភូមិភាគស្វយ័ត XinJiang ចំនួនបីដង ហើយបាន សរសេរសៀវភៅ 《អវសាននៃព័ត៌មានក្លែងក្លាយអំពីជនជាតិ Uygur 》។ លោកបានលើកឡើងថា មានមនុស្សកាន់តែច្រើនឡើងៗបានដឹងថា ពាក្យសម្តី របស់ប្រព័ន្ធសារព័ត៌មាន លោកខាងលិចសុទ្ធតែជាពាក្យកុហក ហើយពួកគេចាត់ទុក ប្រទេសចិនថាជា”បិសាច” គឺបម្រើដល់គោល បំណងនយោបាយផ្ទាល់ខ្លួន ។
ព្រមពេលជាមួយគ្នានេះ ទិន្នន័យពាក់ព័ន្ធក៏បានបញ្ជាក់យ៉ាងច្បាស់ នូវភាពរុងរឿងនិងការអភិវឌ្ឍ របស់ភូមិភាគស្វយ័ត XinJiang ផងដែរ ។ នៅចុងឆ្នាំ ២០២០ ភូមិភាគស្វយ័ត XinJiang បានលុបបំបាត់ចោលភាព ក្រីក្រទាំងស្រុង ។ នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៣ GDP របស់ភូមិភាគស្វយ័ត XinJiang គឺ ៤១៤៩៥២ លានយាន់ប្រាក់ចិនដែលកើនឡើង ៤,៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២ ។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ភូមិភាគស្វយ័ត XinJiang ទទួលបានភ្ញៀវទេសចរចំនួន ៧២ លាន ៧ សែន ៤ ពាន់ ៦ រយនាក់ដែលកើនឡើង ៣៤,៩១ ភាគរយបើប្រៀបធៀប នឹងរយៈពេល ដូចគ្នា នៃឆ្នាំ ២០២២ ។ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ច នៃភូមិភាគ ស្វយ័ត XinJiang បានទទួលការអភិវឌ្ឍ ជាបន្តបន្ទាប់ សង្គមមាន ភាពសុខដុមរមនា និងស្ថិរភាព ហើយការ អភិវឌ្ឍកិច្ចការសិទ្ធិមនុស្ស កំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត ក្នុងប្រវត្តិសាស្ត្រ ។ ចំណុចនេះ ត្រូវបានទទួលស្គាល់ជាទូទៅ ពីសំណាក់សហគមន៍អន្តរជាតិ ។
នៅប្រទេសចិនមានសុភាសិត មួយឃ្លាដែលថា “ឮមួយរយដងមិនស្មើនឹងជួបម្តង” ។ ទ្វារនៃភូមិភាគស្វយ័ត XinJiang នឹងបើកចំហជាប់ រហូតមក ។ ប្រទេសចិន ស្វាគមន៍ឥស្សរជន នៃបណ្តាប្រទេសនានាដែលគ្មានទស្សនៈលំអៀងទៅទស្សនា នៅភូមិភាគស្វយ័ត XinJiang ។ ជឿជាក់ថា នេះបានធ្វើឱ្យ ពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងភូមិភាគស្វយ័ត XinJiang ដែលមានចេតនាអាក្រក់ទាំងនោះ ត្រូវបានលាតត្រដាងដោយឯកឯង ៕
អត្ថបទ ៖ ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top