ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការផ្ទេរធនធានពីថវិការដ្ឋ ជូនមូលនិធិឃុំ សង្កាត់ ហើយអនុក្រឹត្យនេះ មានវិសាលភាពគ្របដណ្ដប់លើរដ្ឋបាលឃុំ សង្កាត់ ទាំងអស់ទូទាំងប្រទេស ។
តារយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អនុក្រឹត្យនេះ កំណត់អត្រាជាភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលត្រូវផ្ទេរប្រចាំឆ្នាំជូនមូលនិធិឃុំ សង្កាត់ និងរូបមន្ត សន្ទស្សន៍ នៃការវិភាជ មូលនិធិឃុំ សង្កាត់ ព្រមទាំងកម្មវិធី នៃការផ្ទេរឥណទាន និងសាច់ប្រាក់ទៅឱ្យរដ្ឋបាលឃុំ សង្កាត់ សម្រាប់ថវិកា៥ឆ្នាំ ពីឆ្នាំ២០២៤-២០២៨ ៕







Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
