ព័ត៌មានអន្តរជាតិ

G7 ត្រៀមធ្វើការសន្យា ផ្នែកសន្តិសុខ ជូនអ៊ុយក្រែន

បរទេស ៖ តាមផែនការ ក្រុមប្រទេស មហាអំណាច G7 នឹងត្រូវគេរំពឹងទុកថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រកាសការគាំទ្រ បន្ថែមទៀត ជូនប្រទេសអ៊ុយក្រែន នៅអំឡុងពេល នៃកិច្ចប្រជុំអង្គការណាតូ ដែលកំពុងធ្វើឡើង នៅក្នុងប្រទេសលីទុយនេស៊ី ។

យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងថា នៅមុន នៃកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់សំដែង ការខឹងសម្បារ យ៉ាងខ្លាំង រួចមកហើយ តាំងតែពីថ្ងៃអង្គារ ដោយសារតែបានដឹងថា កិច្ចប្រជុំណាតូនឹងមិនរៀបចំធ្វើការបង្ហាញផែនទី ដែលអាចនាំឲ្យអ៊ុយក្រែន ក្លាយជាសមាជិកផ្លូវការ របស់អង្គការយោធា ដែលដឹកនាំដោយអាមេរិកនេះ បាននៅឡើយ។

យោងតាមការបញ្ជាក់ ដោយការិយាល័យ របស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានឱ្យដឹងថា ក្រុមប្រទេសឧស្សាហកម្ម ដែលមិនមែនទាំងអស់ ជាកម្មសិទ្ធិ របស់ណាតូនឹងប្រកាស ក្របខ័ណ្ឌអន្តរជាតិ សម្រាប់ការរៀបចំសន្តិសុខ រយៈពេលវែង របស់អ៊ុយក្រែន ហើយពួកគេនឹងកំណត់ ពីរបៀបដែលសម្ព័ន្ធមិត្តនឹងគាំទ្រអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីបញ្ចប់សង្រ្គាម និងរារាំង និងឆ្លើយតបចំពោះការ វាយប្រហារណាមួយ នាពេលអនាគតផងដែរ ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius គឺជាការខកចិត្តមួយ សម្រាប់ទីក្រុង គៀវដែលសង្ឃឹមថា នឹងទទួលបាន ផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិកអង្គការណាតូ។ ផ្ទុយទៅវិញ អង្គការបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យអ៊ុយក្រែនរំលងផែនការ សកម្មភាពសមាជិកភាព ដែលជាដំណាក់កាល ដែលរដ្ឋបេក្ខជនជាធម្មតាត្រូវឆ្លងកាត់ ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP

To Top