ភ្នំពេញ ៖ ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ព្រមទាំងរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញ ចូលជួបសម្តែង ការគួរសមជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ៕