ព័ត៌មានអន្តរជាតិ

Update៖ លោក Zelenskyy ថ្លែងថា រុស្ស៊ី បង្កើនការវាយប្រហារមកលើអ៊ុយក្រែន

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបរិហារទៅលើការវាយប្រហារដ៏សាហាវ មកលើមជ្ឈមណ្ឌលលាងឈាមថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ក្រោយពីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ។
ការវាយប្រហារដោយឡែកមួយ បានវាយប្រហារមកលើរោងចក្រសំខាន់មួយ ដោយការវាយប្រហារទាំង២បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុង គៀវ បានបុកកប៉ាល់ដឹកប្រេងរុស្ស៊ី នៅច្រកសមុទ្រ Kerch ។

សូមបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការវាយប្រហារចុងក្រោយបំផុត ចាប់តាំងពីទីក្រុងម៉ូស្គូ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែមុន ដែលបានធានាដល់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន បើទោះបីជាជម្លោះនៅតែបន្តកើតមានក្តី ។

លោក Zelenskyy បានថ្លែងយ៉ាងដូច្នេះថា កងកម្លាំងរុស្ស៊ី បានវាយប្រហារមកលើមជ្ឈមណ្ឌលលាងឈាម នៅក្នុងតំបន់ Kharkiv ដែលស្ថិតនៅភាគឦសាន នៃប្រទេសអ៊ុយក្រែន ដោយបានថ្លែងឲ្យដឹងទៀតថា “អ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍ឲ្យរួចហើយដែរ” ។

លោក Zelenskyy បានបញ្ជាក់ថា “គ្រាប់បែកតាមផ្លូវអាកាស” បានវាយប្រហាចំរកណ្តាលទីក្រុង Kupiansk ដែលជាទីក្រុងដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែន នៃប្រទេសរុស្ស៊ី ។

លោកប្រធានាធិបតីបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ្នកជួយសង្គ្រោះកំពុងពន្លត់ភ្លើង” គាត់បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបានឲ្យដឹងបន្ថែមទៀតថា “ឧក្រិដ្ឋកម្មសង្រ្គាមនេះកើតតែម្នាក់ឯងទេ ពោលគឺថា អ្វីៗគ្រប់យ៉ាងដែលជាការឈ្លានពានរបស់រុស្ស៊ី” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top