ព័ត៌មានជាតិ

កម្ពុជា ឲ្យបុគ្គលមានអាខោនហ្វេសប៊ុក “Nigel Ng” រិះគន់ម្ហូបខ្មែរ ចេញមុខសុំទោសជាធារណៈ

រូបភាពពីហ្វេសប៊ុកឈ្មោះ Nigel Ng

ភ្នំពេញ៖ ក្នុងនាមជាសេនាធិការ ឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេចរណ៍បានសម្តែងការ សោកស្តាយចំពោះការវាយតម្លៃ មិនល្អមកលើម្ហូបអាហារខ្មែរ របស់បុគ្គលមានអាខោនហ្វេសប៊ុកឈ្មោះ “Nigel Ng” ឬ Uncle Roger និងស្នើឲ្យបុគ្គលនេះចេញមុខ សុំទោសពលរដ្ឋខ្មែរជាសាធារណៈ។

ការស្នើរបស់ក្រសួងទេសចរណ៍ខ្មែរនេះ ក្រោយបុគ្គលដែលមានអាខោនហ្វេសប៊ុកឈ្មោះ “Nigel Ng” ជាជនជាតិម៉ាឡេស៊ីអាយុ៣២ឆ្នាំ ដែលគេដឹងថា ជាមនុស្សម្នាក់តែងតែបញ្ចេញវោហា បែបកំប្លុកកំប្លែងលើ បណ្តាញសង្គមនានានោះ កាលពីប៉ុន្មានថ្ងៃមុន បានធ្វើរិះគន់មុខម្ហូបខ្មែរ គ្មានសន្សំចៃមាត់ឡើយ ដោយពោរពាក្យថា “ម្ហូបខ្មែរដូចសម្រាមនៅប្រទេសថៃ” ។ មិនត្រឹមតែរិះគន់ម្ហូបបែបនេះនោះទេ បុគ្គលនេះក៏បានរិះគន់លើម្ហូប របស់ប្រទេសឡាវផងដែរ ។

ចំពោះការនិយាយថា “ម្ហូបខ្មែរដូចសម្រាមនៅប្រទេសថៃ” ក្រសួងទេសចរណ៍តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃ៧ សីហា បានបង្ហាញ ការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដែល វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្ដាញសង្គម Channel YouTube របស់ឈ្មោះNigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា “Uncle Roger Make Adobo”។

ក្រសួងបន្តថា ការវាយតម្លៃរបស់បុគ្គលនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិឲ្យពិភពលោក បានស្គាល់យ៉ាងទូលំទូលាយថា “កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប” ជាក់ស្ដែង កាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ “The Taste of Angkor” ចងក្រងដោយក្រសួងការបរទេសខ្មែរ បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize ក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។

ថ្លែងការណ៍គូសបញ្ជាក់ថា «ក្រសួងទេសចរណ៍កំពុងសហការ ជាមួយភាគីពាក់ព័ន្ធ យ៉ាងជិតស្និទ្ធ និងស្នើឲ្យបុគ្គល Nigel Ng ឬ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈ ចំពោះប្រជាជនកម្ពុជា និងកែតម្រូវវិដេអូដែលបាន ចុះផ្សាយនោះឡើងវិញ ជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន» ៕

To Top