ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ ក្រសួងការពារជាតិចិន ឆ្លើយសំណួរបស់អ្នកសារព័ត៌មាន អំពីបញ្ហាពាក់ព័ន្ធនឹងថ្មប៉ប្រះទឹក Ren’ai

ថ្ងៃទី ៨ ខែសីហា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួ

របស់អ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងថ្មប៉ប្រះទឹក Ren’ai។ លោកបានលើកឡើងថា ភាគីចិននឹងបន្តចាត់រាល់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារអធិបតេយ្យភាពជាតិ ហើយអំពាវនាវដល់ភាគីហ្វីលីពីនឱ្យគោរពតាមពាក្យសន្យា បញ្ឈប់នូវរាល់សកម្មភាពបង្ករឿងភ្លាមៗ។ អាមេរិកមិនមែនជាសមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ គឺគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងលើបញ្ហានេះឡើយ។

លោក Wu Qian ថ្លែងបន្តថា ប្រទេសចិនមានអធិបតេយ្យភាពចំពោះប្រជុំកោះ Nansha ក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹក Ren’ai ផងដែរ។ នេះគឺមានភស្តុតាងខាងប្រវត្តិសាស្រ្តនិងតាមផ្លូវច្បាប់ដ៏ពេញលេញ។ មួយរយៈកាលចុងក្រោយនេះ ភាគីហ្វីលីពីនបានលើ្មសនឹងពាក្យសន្យា ប៉ុនប៉ងដឹកជញ្ជូនសម្ភារៈសំណង់សម្រាប់ជួសជុលនិងពង្រឹងនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់។

ទង្វើនេះបានរំលោភលើអធិបត្យេភាពរបស់ប្រទេសចិន និងល្មើសនឹង «សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រខាងត្បូង» ។ឆ្មាំសមុទ្រចិនបានទប់ស្កាត់តាមច្បាប់ ហើយក្រោមសភាពការណ៍ដែលព្រមានច្រើនដងហើយនៅតែឥតប្រយោជន៍ ទើបប្រើកាណុងបាញ់ទឹកបាញ់ព្រមានពីចម្ងាយដើម្បីចៀសវាងការបុកគ្នា៕
អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top