ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បក្សពួកលោកវីលៀម ឡៃ (William Lai) គប្បីស្គាល់ឱ្យច្បាស់ថា និន្នាការប្រវត្តិសាស្ត្រ ដែលប្រទេសចិន កាន់តែខ្លាំង ប្រជាជាតិស្ដារឡើងវិញ និងការបង្រួបបង្រួមជាតិ នៃត្រើយទាំងសង្ខាង ច្រកសមុទ្រតៃវ៉ាន់ គឺមិនអាចរារាំង ដោយនរណាម្នាក់ ឬកម្លាំងណាមួយឡើយ

ថ្ងៃទី១៨ខែសីហា តាមម៉ោងទីក្រុងប៉េកាំង លោកវីលៀម ឡៃ មេដឹក នាំរងនៃតំបន់ចិនតៃវ៉ាន់ បានត្រឡប់ទៅដល់តៃវ៉ាន់វិញ បន្ទាប់ពីបានបញ្ចប់ការ” ឆៀងចូលទៅកាន់អាមេរិក” ។ មុននិងក្រោយពេលដែលគាត់បានឆៀង ចូលទៅកាន់អាមេរិក ប្រជាជនតំបន់តៃវ៉ាន់ជនជាតិចិន និងអាណិកជនចិន នៅអាមេរិក បានធ្វើសកម្មភាព ប្រឆាំងតវ៉ាដោយស្រែកពាក្យ ស្លោកដូចជា”ប្រឆាំងតៃវ៉ាន់ឯករាជ្យ ” និង”គ្មានផ្លូវ ដែលឱ្យតៃវ៉ាន់ ឯករាជ្យ” ជាដើម ។ អាមេរិកក៏មានចេតនា ធ្វើជាមិនដឹងមិនឮ ចំពោះលោកផងដែរ ។ ពួកអបគមន៍ចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ” ដែលមានកេរ្តិ៍ឈ្មោះអសោចរូបនេះ ត្រូវបានគេស្អប់ខ្ពើម គ្រប់កន្លែង ។

តំបន់តៃវ៉ាន់ គឺ ជាចំណែកមួយ នៃទឹកដីប្រទេសចិន ។ ទោះបីជាត្រើយទាំង សង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ មានការខ្វែងគំនិតគ្នា ផ្នែកនយោបាយ អស់រយៈពេល ជាយូរមកហើយក៏ដោយ ក៏ប៉ុន្តែអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់ប្រទេសចិន គឺមិនដែលបែងចែកនោះឡើយ ។ ចាប់តាំងពីឡើង កាន់អំណាច នៅឆ្នាំ២០១៦ អាជ្ញាធរគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យតំបន់តៃវ៉ាន់ បានបំផ្លាញ ដោយឯកតោភាគី នូវមូលដ្ឋាន គ្រឹះនយោបាយ នៃទំនាក់ទំនង រវាងត្រើយ ទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ ដោយបដិសេធមិនទទួល ស្គាល់នូវ”ចំណុចឯកភាព នៃត្រើយទាំងសងខាង ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី ២ ខែ កញ្ញា” ដែលបង្ហាញនូវគោលការណ៍ចិន តែមួយ ឃុបឃិតជាមួយកម្លាំង ខាងក្រៅដើម្បីបង្កហេតុ និងស្វែងរក “ឯករាជ្យ ” បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថានការណ៍បច្ចុប្បន្ន នៃច្រកសមុទ្រតៃវ៉ាន់ ដែលបានក្លាយជាប្រភពបង្កភាព ចលាចលដ៏ធំបំផុត នៃសន្តិភាពនិងស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់។ នៅផ្ទៃក្នុងគណបក្ស វឌ្ឍនភាពប្រជាធិបតេយ្យ តំបន់តៃវ៉ាន់ លោកវីលៀម ឡៃក៏អាចត្រូវបានគេចាត់ទុកថា ជាពួកអបគមន៍ដែលចង់ឱ្យ” តៃវ៉ាន់ឯករាជ្យ”ដែលមានកេរ្តិ៍ឈ្មោះអាក្រក់បំផុត ។

ជាយូរណាស់មកហើយ លោកវីលៀម ឡៃបានប្រឌិតពាក្យ សំដីខុសទំនងជាច្រើន ដែលផ្សព្វផ្សាយការចង់ឱ្យ” តៃវ៉ាន់ឯករាជ្យ” ញុះញង់” ឱ្យមានការស្អប់ខ្ពើម ចំពោះប្រទេសចិន និងប្រឆាំង ប្រទេសចិន” ដើម្បីបំភ្លាញដល់ការ បង្រួបបង្រួមជាតិ ។ ឆ្នាំនេះ បន្ទាប់ពីត្រូវបាន គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ លើកឈ្មោះជាបេក្ខភាព ដើម្បីចូលរួមក្នុងការបោះឆ្នោត មេដឹកនាំតំបន់តៃវ៉ាន់ ឆ្នាំ២០២៤ គាត់បានផ្លាស់ប្តូរ ពាក្យស្លោកពីអ្វីដែលហៅថា”ប្រឆាំងនឹងប្រទេសចិនដើម្បីការពារតៃវ៉ាន់ “ទៅជា”ការពារតៃវ៉ាន់ ដោយសន្តិវិធី” ដោយគិតគូរ ដល់តម្រូវការ នៃយុទ្ធសាស្ត្របោះឆ្នោត ។ ប៉ុន្តែទោះជាគាត់បានពាក់អាវ”សន្តិភាព” បែបណាក៏ដោយ ក៏មិនអាចលាក់បាំងមុខមាត់ពិតរបស់គាត់ដែលបានក្បត់ជាតិ និងរារាំងដល់ការ បង្រួបបង្រួមជាតិនោះដែរ ។

ព្រមពេលជាមួយគ្នានេះដែរ លោកវីលៀម ឡៃក៏បានព្យាយាម អស់ពីសមត្ថភាព ដើម្បីបំផ្លើសអ្វី ដែលហៅថា “ការគំរាមកំហែងចិន ដីគោក” ។ ក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ទំហំសរុប នៃការលក់សព្វាវុធរបស់អាមេរិក ទៅឱ្យតៃវ៉ាន់បានកើនដល់ ៤ពាន់លានដុល្លារអាមេរិក ។ សព្វាវុធយោធាអាមេរិក ជាច្រើនបានចូលក្នុងតំបន់តៃវ៉ាន់ បានធ្វើឱ្យកោះតៃវ៉ាន់ ក្លាយទៅជា”ធុងរំសែវ”ដ៏គ្រោះថ្នាក់។

នាពេលបច្ចុប្បន្ននេះ ប្រជាជនតំបន់តៃវ៉ាន់កាន់តែច្រើនឡើងៗ បានដឹងច្បាស់ថា “តៃវ៉ាន់ឯករាជ្យ” មិនស៊ីសង្វាក់គ្នា នឹងសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ទេ ហើយដើរផ្ទុយពីផលប្រយោជន៍និងសុភមង្គល របស់ជនរួមជាតិនៅត្រើយ ទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ ការប្រឆាំងយ៉ាងដាច់ខាត ចំពោះការបំបែកបំបាក់ និងប៉ុនប៉ង ចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងរួមគ្នាស្វែងរកការបង្រួបបង្រួមជាតិ ដោយសន្តិវិធី ទើបសមស្រប នឹងផលប្រយោជន៍រួមគ្នា របស់ប្រជានចិន នៅត្រើយទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់ ។ ចិនដីគោករីករាយ ក្នុងការបង្កើតលំហធំទូលាយ សម្រាប់ការបង្រួបបង្រួមជាតិ ដោយសន្តិវិធី ប៉ុន្តែមិនបើកដៃ ឱ្យធ្វើសកម្មភាពបំបែកបំបាក់ចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ ” ជាដាច់ខាត ទោះតាមទម្រង់ណាក៏ដោយ ។

បក្សពួកលោកវីលៀម ឡៃ គប្បី ស្គាល់ឱ្យច្បាស់ថា និន្នាការប្រវត្តិសាស្ត្រ ដែលប្រទេសចិនកាន់តែខ្លាំង ប្រជាជាតិស្ដារឡើងវិញ និងការបង្រួបបង្រួមជាតិនៃត្រើយទាំងសង្ខាងច្រកសមុទ្រតៃវ៉ាន់ គឺវាមិនអាចរារាំង ទប់ស្កាត់ដោយនរណាម្នាក់ ឬកម្លាំងណាមួយឡើយ! ពួកអបគមន៍ ដែលពឹងផ្អែកលើអាមេរិក ដើម្បីចង់ឱ្យតៃវ៉ាន់ឯករាជ្យ ទាំងអស់នោះ គ្រាន់តែនឹងក្លាយទៅជាអ្នកទោស របស់ប្រទេសនិងជនជាតិ ហើយនឹងត្រូវផ្សារ ភ្ជាប់ជាមួយភាពអាម៉ាស់ នៃប្រវត្តិសាស្ត្រប៉ុណ្ណោះ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top