ព័ត៌មានជាតិ

រដ្ឋសភាអាណត្តិថ្មី បោះឆ្នោតជ្រើសតាំងសមាជិគណៈកម្មការជំនាញទំាង១០

រូបភាពពីរដ្ឋសភា

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាអាណត្តិថ្មី បានសម្រេចបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទំាង១០ នៃរដ្ឋសភាក្នុងនីតិកាលទី៧ ។

ការបោះឆ្នោតរបស់រដ្ឋសភា ធ្វើឡើងនាព្រឹកថ្ងៃ៥ កញ្ញា ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាដោយមានសមាជិកចូលរួមចំនួន១១០រូប។

សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា នីមួយៗដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការគណៈកម្មការមួយរូប និងមានសមាជិកចំនួន៦រូប។
គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មាន ៖
១.គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ។
២.គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
៣.គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។
៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ។
៥.គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
៦.គណៈកម្មការនីតិកម្ម និងយុត្តិធម៌។
៧.គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។
៨.គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។
៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
១០.គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ៕

To Top