ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ មូលធនជាសកល​ បាននាំគ្នា បង្កើនការ វិនិយោគនៅប្រទេសចិន ដែលបានបញ្ជាក់ថា សហគមន៍អន្តរជាតិ មានសុទិដ្ឋិនិយម ចំពោះទីផ្សារមូលធន និងសេដ្ឋកិច្ច របស់ប្រទេសចិន

ក្រុមហ៊ុនវិនិយោគ Mubadala នៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព របស់អេមីរ៉ាតអារ៉ាប់រួម បានបង្កើតការិយាល័យនៅទីក្រុងប៉េកាំង មូលនិធិទ្រព្យសម្បត្តិ អធិបតេយ្យភាព នៃមជ្ឈិមបូព៌ា ដែលមានអាជ្ញាធរ វិនិយោគអាប៊ូដាប៊ី និង អាជ្ញាធរ វិនិយោគគុយវ៉ែត ជាតំណាងបានបណ្តាក់ទុន ចំពោះក្រុមហ៊ុន ដែលបានចុះបញ្ជី ក្នុងទីផ្សារមូលបត្រ A របស់ចិនប្រហែល ៦០ ក្រុមហ៊ុន ។ ល ។ បច្ចុប្បន្ននេះ ដើមទុនមជ្ឈិមបូព៌ា កំពុងបង្កើន ល្បឿនចូលក្នុងប្រទេសចិន ។ អ្នកវិភាគបានលើកឡើងថា បើនិយាយ ចំពោះក្រុមហ៊ុនវិនិយោគ សកលណាមួយ វាសុទ្ធតែចង់ក្តាប់ជាប់ កាលានុវត្តភាពអភិវឌ្ឍន៍ នៃអង្គភាពសេដ្ឋកិច្ចធំទីពីរ និងទីផ្សារមូលធនធំទីពីរ នៅលើពិភពលោក ។

យ៉ាងណាមិញ ប្រព័ន្ធសារព័ត៌មាន សហរដ្ឋអាមេរិកនិងលោកខាងលិចមួយចំនួន បាននិងកំពុងបញ្ចេញសំឡេងរំខានខ្លះៗ ។ ពេលថ្មីៗនេះ ពួកគេបានឃោសនា បំប៉ោងអ្វីដែលហៅថា “ទុនបរទេសនាំគ្នា ដកចេញពីទីផ្សារមូលបត្រ A របស់ចិន”ដោយយកលេសថា ក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសម្បត្តិសកល BlackRock និងមូលនិធិអធិបតេយ្យភាព របស់ន័រវែស (NSWF) បានកែសម្រួលអាជីវកម្ម របស់ខ្លួននៅប្រទេសចិន ។ តើអ្វីជាការពិតជាក់ស្តែង ? តើគួរគិតយ៉ាងណា ចំពោះសំឡេងរំខានទាំងនេះ ?

បើនិយាយចំពោះគ្រឹះស្ថានវិនិយោគ ការចាត់ចែងទ្រព្យសម្បត្តិជុំវិញ ពិភពលោកគឺជាទង្វើទីផ្សារ ជាប្រក្រតី ដែលសមស្របនឹងក្រឹត្យក្រមសេដ្ឋកិច្ច ។ តាមពិតទៅ ក្រុមហ៊ុន BlackRock បានបញ្ជាក់ជាសាធារណៈថា ការបញ្ឈប់ការលក់ដូរផលិតផលមូលនិធិមួយ របស់ខ្លួនគឺជាការសម្រេចចិត្តជាប្រក្រតី ការផ្សាយដំណឹងដែលថា ដកទុនចេញពីប្រទេសចិន គឺជារឿងមិនពិត ។ ឯមូលនិធិអធិបតេយ្យភាពរបស់ន័រវែស (NSWF) ក៏បានឆ្លើយតបដែរថា “ការសម្រេចចិត្តស្តីពីការបិទទីស្នាក់ការ នៅក្រុងសៀងហៃគឺ គិតពិចារណាពីការធ្វើអាជីវកម្ម វានឹងមិនប៉ះពាល់ដល់យុទ្ធសាស្ត្រ វិនិយោគរបស់មូលនិធិ ក៏ដូចជាការវិនិយោគ នៅប្រទេសចិននោះទេ” ។

អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា នៅពីក្រោយការឃោសនា បំប៉ោងដោយសហរដ្ឋអាមេរិក និងលោកខាងលិច គឺមានចេតនាអាក្រក់ជាច្រើន ។ បើមើលពីវិស័យ នយោបាយអាចឃើញថា ក្រោមបរិយាកាស នយោបាយអប្រក្រតី នៃក្រុងវ៉ាស៊ីនតោន នាពេលបច្ចុប្បន្ន “ការប្រឆាំងចិន” បានក្លាយជា”ភាពត្រឹមត្រូវ ខាងនយោបាយ” របស់មជ្ឈដ្ឋាននយោបាយអាមេរិក ។ ជាពិសេសស្របពេល ដែលការបោះឆ្នោតសកលអាមេរិក កាន់តែជិតចូលមកដល់ អ្នកនយោបាយអាមេរិកមួយចំនួន បានចាត់ទុកការបំផ្លាញ កេរ្តិ៍ឈ្មោះរបស់សេដ្ឋកិច្ចចិន ជាមធ្យោបាយដ៏សំខាន់ ក្នុងការដណ្តើមយកសំឡេងឆ្នោត ។ បើមើលពីកលល្បិចខាង សេដ្ឋកិច្ចអាចឃើញថា មិនច្រានចោលលទ្ធភាព ដែលអ្នកនយោបាយទាំងនេះ ចង់ឆ្លៀតឱកាសនេះ ដើម្បីគាបសង្កត់ទ្រព្យសម្បតិ្តរដ្ឋ របស់ចិន ក៏ដូចជាទទួលបានសិទ្ធិនិង ផលប្រយោជន៍ នៃទ្រព្យសម្បត្តិរបស់ចិន ក្នុងតម្លៃទាបបង្គួរ ក្នុងន័យប៉ុនប៉ងកិបកេង យកផលប្រយោជន៍ពីក្នុងនោះ ។
ទោះបីជាសហរដ្ឋអាមេរិក និងលោកខាងលិច រិះរកគ្រប់មធ្យោបាយ ដើម្បីឃោសនាបំប៉ោងក៏ដោយ ក៏មិនអាចប៉ះពាល់ ដល់ការយល់ដឹង របស់មូលធន ឆ្លងដែន ចំពោះប្រទេសចិននោះទេ ។ អ្នកជំនាញ ពាក់ព័ន្ធបានលើកឡើងថា ទីផ្សារមូលធន របស់ប្រទេសចិន មានឱកាសវិនិយោគ និងសក្តានុពល អភិវឌ្ឍន៍ដ៏ធំធេង ។ ប្រទេសចិន គឺជាអង្គភាពសេដ្ឋកិច្ចមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត លើទូទាំងពិភពលោក ដែលបានចាក់គ្រឹះដ៏រឹងមាំ សម្រាប់ដំណើរការប្រកបដោយ ស្ថិរភាព នៃទីផ្សារមូលធន ។ ការរីកចម្រើន លើវិស័យបច្ចេកទេស របស់ប្រទេសចិនបានបង្កើត ឧស្សាហកម្មងើបឡើងថ្មី ដែលនាំមកនូវឱកាសវិនិយោគ កាន់តែច្រើន ហើយបច្ចុប្បន្ននេះ ការវាយតម្លៃ ចំពោះទីផ្សារភាគហ៊ុន របស់ប្រទេសចិនមានកម្រិតទាបបង្គួរ ដូច្នេះ អនាគតវិនិយោគ នៃទីផ្សារភាគហ៊ុន របស់ចិនមានភាពល្អប្រសើរ ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបន្តជំរុញកំណែទម្រង់ នៃទីផ្សារមូលធន និងធ្វើឱ្យប្រព័ន្ធរបបមានសុក្រឹតភាព ដើម្បីផ្តល់នូវបរិយាកាស វិនិយោគដ៏ល្អប្រសើរ សម្រាប់វិនិយោគិន អន្តរជាតិ ។ លើសពីនេះទៅទៀត វិសាលភាពនិងជម្រើស នៃការវិនិយោគ លើពហុវិស័យ ក្នុងទីផ្សារមូលធនរបស់ប្រទេសចិន មិនត្រូវមើលរំលងនោះឡើយ ។ ទីផ្សារនៃប័ណ្ណបំណុល មូលនិធិ សន្ទស្សន៍ ការជួញដូរឧបករណ៍និស្សន្ទនិង ផលិតផលបន្ទាប់បន្សំជាដើមទទួលបានការអភិវឌ្ឍដោយនឹងនរនិងលឿនបង្គួរដើម្បីផ្តល់នូវជម្រើសវិនិយោគច្រកចេញចូលតែមួយដល់វិនិយោគិនសកល ។
បន្ទាប់ពីប្រទេសចិន ឈានចូលដំណាក់កាល ប្រកបដោយភាពនឹងនរនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ និន្នាការទូទៅ នៃសេដ្ឋកិច្ចចិន ដែលមានភាព ល្អប្រសើរ ក្នុងរយៈពេល យូរមិនកែប្រែទេ ។ ប្រទេសចិនសូមស្វាគមន៍ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ និងអ្នកវិនិយោគដែលសមស្រប នឹងលក្ខខណ្ឌមកពង្រីក ការបណ្តាក់ទុន នៅប្រទេសចិនដើម្បីរួមគ្នា ចែករំលែកភាគលាភ នៃកំណើនសេដ្ឋកិច្ចរបស់ចិន ៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជា

To Top