សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ បានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយស្តីពី “ភាពជាអ្នកដឹកនាំ ” លើកទី ៨ (8th JCI Cambodia Leadership Academy) ក្រោម Theme “Shape the Future”។
វគ្គបណ្តុះបណ្តាលអ្នកដឹកនាំលើកទី៨នៅឆ្នាំនេះ មានរយះពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូតដល់ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sea Breeze ក្រោមអធិបតីភាព លោក លី ឧត្តម អនុប្រធានប្រតិបត្តិសភាយុវពាណិជ្ជករអន្តជាតិកម្ពុជាឆ្នាំ២០២៣ ព្រមទាំងជាប្រធានដឹកនាំ កម្មវិធី JCI Cambodia Leadership Academy លើកទី ៨ ដោយក្នុងនោះមាន សមាជិក សមាជិកា និង សិក្ខាកាមចូលរួមប្រមាណជិត៥០នាក់។
វគ្គបណ្តុះបណ្តាល រយះពេល៣ថ្ងៃនេះផ្តោតលើការយល់ដឹងអំពី សភាយុវពាណិជ្ជករអន្តជាតិកម្ពុជានិងជំនាញនៃភាពជាអ្នកដឹកនាំ ជំនាញនៃការរៀបចំផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រង់គម្រោង ការសហការជាក្រុម និងការពង្រឹងមិត្តភាពរវាងសមាជិកសមាជិការ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានៃគ្រប់សាខា។
ទន្ទឹមនឹងនេះដែរនៅ ថ្ងៃទី០១ ខែតុលា ពិធីបញ្ចប់វគ្គសិក្សា JCI Cambodia Leadership Academy Graduation Ceremony ក៏បានរៀបចំឡើង ដោយមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឃឹមប៊ុនឡែនប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ ២០២៣ និងអ្នកស្រីស្រួ ណារិយា អតីតប្រធានថ្នាក់ជាតិ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រចាំឆ្នាំ២០២២។
ក្នុងនោះមានការផ្តល់ជូនវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានភាពសប្បាយរីករាយជាពន់ពេក។
គួរជម្រាបជូនថា JCI Cambodia Leadership Academy ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង និង អភិវឌ្ឍសមត្ថភាពយុវជនអោយក្លាយជាអ្នកដឹកនាំឆ្នើម សម្រាប់ពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ (Developing Leaders for a Changing World) ដើម្បីជាប្រយោជន៍សម្រាប់យុវជនខ្លួនឯងផ្ទាល់ សម្រាប់គ្រួសារ និងសង្គមជាតិរបស់យើងទាំងមូល។
ដើម្បីទទួលបាន ព័ត៍មានថ្មីៗ កុំភ្លេចចូលទៅមើលទំព័រហ្វេសប៊ុក របស់ JCI Cambodia https://www.facebook.com/jcicambodia?mibextid=LQQJ4d និង JCI Cambodia Leadership Academy https://www.facebook.com/jcicambodialeadershipacademy?mibextid=LQQJ4d