ព័ត៌មានជាតិ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ឲ្យបន្តអនុវត្តគម្រោង ដោយឈរលើធនធានថវិកាមានស្រាប់

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យស្ថានភាព ទូទៅរបស់គម្រោងឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យបន្តអនុវត្តគម្រោងដោយឈរលើ ធនធានថវិកាដែលមានស្រាប់។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី និងអង្គប្រជុំបានធ្វើការតាមដាន និងត្រួតពិនិត្យតុល្យការថវិកា ក្នុងអង្គភាពអនុវត្តគម្រោង តាមបណ្ដាខេត្តគោលដៅនីមួយៗ និងបានផ្ដល់អនុសាសន៍ណែនាំ ដល់អង្គភាពអនុវត្តគម្រោង តាមបណ្ដាខេត្តដូចខាងក្រោម៖ ផ្ទៀងផ្ទាត់របាយការណ៍ វឌ្ឍនភាពដែលអនុវត្ត តាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គោលដៅឡើងវិញ ។ បន្តអនុវត្តគម្រោង ដោយឈរលើធនធានថវិកា ដែលមានស្រាប់ ។ ត្រូវធ្វើការសិក្សាឯកសារគតិយុត្តិ ដែលមានជាធរមានសម្រាប់ អនុវត្តការងារឥណទានជនបទ។វិភាគចំណុចខ្លាំងនិងចំណុចខ្សោយ នៃការអនុវត្តគម្រោងឥណទានសាច់ប្រាក់ និងលើកទិសដៅ​ អនុវត្តបន្តឱ្យបានជោគជ័យ។

ក្នុងនោះ ក្រុមឥណទានត្រូវកំណត់មុខ សញ្ញាប្រជាជន នៅជនបទ ដែលគួរផ្តល់ឥណទាន ដោយផ្តោតលើ អ្នកដែលទទួលបាន ការបណ្តុះបណ្តាលជំនាញ មូលដ្ឋានរួច និងមានមុខរបរ និងត្រូវអនុវត្តផងដែរនូវឥណទាន មិនមែនសាច់ប្រាក់ ដូចជាឥណទានស្រូវ ឥណទានគោ និងឥណទានផ្សេងទៀត ដែលផ្តល់ប្រាក់ចំណូលបន្ថែម ដល់ប្រជាជននៅតំបន់ជនបទ ៕

To Top