ព័ត៌មានអន្តរជាតិ

ប្រទេសសហភាពអឺរ៉ុប នឹងផ្តល់សម្បទាន និងជំនួយ ៤៦៦លានអឺរ៉ូ ដល់ស៊ូដង់

បរទេស៖ បណ្ដាប្រទេសសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងផ្តល់សម្បទាន និងជំនួយមនុស្សធម៌ គិតជាទឹកប្រាក់ សរុប៤៦៦លានអឺរ៉ុ ស្មើនឹង៥១៦,៦១លានដុល្លារ ដល់ប្រទេសស៊ូដង់ ក្រោយពីគណៈប្រតិភូសហភាពអឺរ៉ុប ជួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ូដង់ នៅក្នុងទីក្រុង Khartoum។

ទីភ្នាក់ងារសារព័ត៌មាន SUNA បានរាយការណ៍ថា សហភាពអឺរ៉ុបនឹងផ្តល់ជាលើកដំបូង នូវសម្បទាន២០០លានអឺរ៉ូ និងបន្ទាប់មកទៀត នូវសម្បទាន១៤១លានអឺរ៉ូផ្សេងទៀត ហើយអឺរ៉ុបក៏នឹងផ្តល់ឲ្យប្រទេសស៊ូដង់ នូវប្រាក់ចំនួន១២៥លានអឺរ៉ូ សម្រាប់ជាជំនួយមនុស្សធម៌ផងដែរ។

គណៈប្រតិភូសហភាពអឺរ៉ុប នឹងធ្វើការសិក្សាពីភាពចាំបាច់ នៃប្រទេសស៊ូដង់ នៅក្នុងដំណាក់កាលនេះ ហើយនឹងធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរមានសមត្ថកិច្ច ឲ្យធ្វើការគាំទ្រ ដល់ការអភិវឌ្ឍគម្រោងនានា នេះបើយោងតាមសេចក្តីរាយការណ៍ ពីកាសែត SUNA៕ ប្រែសម្រួល៖ប៉ាង កុង

To Top