ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចេញវីដេអូអំពីសកម្មភាព វាយប្រហារដោយមីស៊ីល ចេញពីយន្តហោះចម្បាំង ទៅលើមូលដ្ឋានយោធាអ៊ុយក្រែន

រូបភាព​​​​​​៖ MINISTRY OF DEFENSE OF RUSSIA/ZENGER

បរទេស៖ យន្តហោះចម្បាំងទាំងនោះ បានបង្ហាញភាពលេចធ្លោរបស់ខ្លួនម្តងទៀត នៅក្នុងដែនអាកាស នៃតំបន់ប្រតិបត្តិការពិសេស ដោយបានបាញ់មីស៊ីល ជាបន្តបន្ទាប់ទៅលើទីតាំង យោធាអ៊ុយក្រែន នៅតំបន់ South Donetsk ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្សី បានផ្សព្វផ្សាយវីដេអូរបស់កងកម្លាំងអាកាសរុស្ស៊ី ដែលបានបំផ្លាញសម្ភារៈយោធា និងបរិក្ខាររបស់កងទ័ពអ៊ុយក្រែន នៅតំបន់ South Donetsk ។

ការបាញ់មីស៊ីល ត្រូវបានធ្វើឡើងដោយយន្តហោះចម្បាំង២គ្រឿង ហោះក្នុងរយៈកម្ពស់ទាប ដែលបង្ហាញពីជំនាញខ្ពស់ របស់អ្នកបើកយន្តហោះរុស្ស៊ី។ ក្រោយការវាយប្រហារ ក្រុមនាវិកបានប្រើល្បិចកលយ៉ាងប៉ិនប្រសប់ ដោយដាក់ពង្រាយអន្ទាក់កម្ដៅ ដើម្បីគេចពីការវាយលុក ដែលអាចកើតមាន មុនពេលត្រឡប់ទៅអាកាសយានដ្ឋាន ចាកចេញរបស់ពួកគេវិញយ៉ាងរលូន។

ការ​វាយ​ប្រហារ​មិន​ត្រឹម​តែ ​នាំ​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ទីតាំង​វាល និង​រថពាសដែក​ដែល​លាក់បាំង ​របស់​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​គូសបញ្ជាក់ ​ពី​ឧត្តមភាព​នៃ​អាកាសចរណ៍​រុស្ស៊ី​ផង​ដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top