ព័ត៌មានអន្តរជាតិ

Update៖ ចំនួន​អ្នក​ស្លាប់​ជនជាតិ​ ប៉ាឡេស្ទីន ​នៅ​ហ្គាហ្សា ​កើនឡើងដល់ជាង ​១៣,០០០​នាក់

ប្រភព ៖ xinhua

ហ្គាហ្សា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលរបស់ហ្គាហ្សា បានប្រកាស​ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើស ពី១៣,០០០ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ។

លោក Ismail al-Thawabta អគ្គនាយក នៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់ មានកុមារចំនួន ៥,៥០០ នាក់ និងស្ត្រីចំនួន ៣,៥០០នាក់ ខណៈដែលជាង ៣០,០០០ នាក់ផ្សេងទៀតបានរងរបួស​។

លោក Al-Thawabta បានលើកឡើងថា ចំនួនអ្នកបាត់ខ្លួន បានកើនលើស ៦,០០០នាក់ ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤,០០០នាក់ នៅតែស្ថិតនៅក្រោម គំនរបាក់បែក នៃអគារ ដែលត្រូវបានបំផ្លាញ ដោយការវាយប្រហាររបស់អ៊ីស្រាអែល ។

អ៊ីស្រាអែល បាននិងកំពុងធ្វើការ វាយប្រហារលើតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីសងសឹកនឹងការ វាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើភាគខាងត្បូង អ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top