ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញជួបកម្មករ មកពីបណ្តារោងចក្រ សហគ្រាស ខណ្ឌកំបូល ជិត២ម៉ឺននាក់

រូបភាព៖DAP News/ម៉ៅ ដារ៉ាត់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មករ និយោជិតចំនួន១៨ ១០៨នាក់នេះ មកពីរោងចក្រ សហគ្រាសទាំង១៣ដែលជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០ រោងចក្រដេរស្បែកជើង ចំនួន២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១ ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជាដោយក្នុងចំនួនទាំង១០លើក មានកម្មករ និយោជិតសរុបចំនួន ១៧២ ៣៥០នាក់៕

To Top