បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នា លើបទឈប់បាញ់បណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹកម៉ោង ក្នុងស្រុកនៅថ្ងៃសុក្រនេះ ។
ការប្រកាសដែលធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសកាតា ហើយ អ្នកនាំពាក្យក្រសួង ក៏បាននិយាយដែរថា ក្រុមហាម៉ាសនឹងដោះលែង ចំណាប់ខ្មាំងក្រុមទីមួយ ដែលមានចំនួន ១៣ នាក់នៅម៉ោង ៤ រសៀលនៅថ្ងៃដដែល។
ដូចដែលបានរាយការណ៍ដោយ New York Times ដែរក្រុមប្រយុទ្ធហាម៉ាស ក៏បានបញ្ជាក់ពីបទឈប់បាញ់ រយៈពេល៤ថ្ងៃនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើ Telegramផងដែរ ។
ទន្ទឹមនឹងនោះ អ៊ីស្រាអែលបានស្នើថា បទឈប់បាញ់ អាចមានរយៈពេលយូរជាងនេះ ក្នុងលក្ខខណ្ឌ ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បន្តដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ដប់នាក់ ក្នុងមួយថ្ងៃ នេះបើយោងតាម ចេញផ្សាយផ្សេងទៀតដោយReuters៕
ប្រែសម្រួល៖ស៊ុនលី