ព័ត៌មានអន្តរជាតិ

រដ្ឋសមាជិកអឺរ៉ុប ហាមប្រាមមន្ត្រីចូលរួម កម្មវិធីផ្លូវការ របស់កោះតៃវ៉ាន់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសក្រិចបានព្រមានមន្ត្រីសាធារណៈ របស់ខ្លួនកុំឱ្យចូលរួមក្នុងព្រឹត្តិការណ៍ ឬពិធីដែលរៀបចំដោយកោះតៃវ៉ាន់ ដើម្បីជៀសវាងបញ្ហាការទូតដែលអាចកើតមាន ជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់ខ្លួនគឺប្រទេសចិន។

ខណៈពេលដែលសហភាពអឺរ៉ុបឬEU មិនមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ឬទទួលស្គាល់ការទាមទារឯករាជ្យរបស់ទីក្រុងតៃប៉ិ ពីទីក្រុងប៉េកាំង ទំនាក់ទំនងរវាងតៃវ៉ាន់ និងប្រទេសសមាជិកទាំង២៧ នៃប្លុកអឺរ៉ុបនៅតែបន្តមានភាពមិនច្បាស់លាស់ និងមានជំហផ្សេងគ្នានៅឡើយ។

ក្នុងនោះប្រទេសលីទុយអានី គឺជាអ្នកគាំទ្រដ៏លេចធ្លោរបស់កោះតៃវ៉ាន់ ខណៈដែលប្រទេសផ្សេងទៀតដូចជា អេស្តូនី និងឡាតវី រួមបញ្ចូលផងដែរ បានបង្កើនការចូលរួមជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសក្រិចបានរក្សាគន្លាតរបស់ខ្លួន ហើយយោងតាមរបាយការណ៍របស់ Nikkei Asia ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋាភិបាលក្រុងអាតែនបានព្រមាន មន្ត្រីរបស់ខ្លួនឱ្យជៀសវាងការចូលរួម ក្នុងព្រឹត្តិការណ៍ណាមួយដែលរៀបចំដោយកោះតៃវ៉ាន់ ដើម្បីជៀសវាងអ្វីដែលរដ្ឋាភិបាលរបស់ខ្លួន បាននិយាយថាអាចជាបញ្ហាធ្ងន់ធ្ងរ សម្រាប់ទំនាក់ទំនងក្រិក-ចិន៕

ប្រែសម្រួល៖ ស៊ុន លី

To Top