តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា សមាគមយុវជន សេដ្ឋកិច្ចកម្ពុជា ដែលជាវិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ សិប្បករ យុវជន និងក្នុងនាម លោកបណ្ឌិត ឡី សុភាព ផ្ទាល់ សូមថ្លែងនូវសេចក្តីកោតសរសើរ យ៉ាងស្មោះស្ម័គ្រ និងប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោកអភិបាល គង់ សោភ័ណ្ឌ បានទទួលនូវឋានៈ ជាអភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ដែលសក្តិសម និងស្មារតី ស្នេហាជាតិពិតៗ ព្រមទាំងកិច្ចប្រឹងប្រែង យ៉ាងស្វិតស្វាញ ក្នុងការងារបម្រើជាតិ មាតុភូមិនៃយើង ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ឡី សុភាព សូមវាយតម្លៃខ្ពស់ ចំពោះលោកអភិបាល ដែលបានយកឆន្ទៈ មនសិការ បញ្ញាញាណ ពុះពាររាល់ឧបសគ្គ គ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន អោយទទួលបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើន ជឿនលឿនឥតឈប់ឈរ ដែលធ្វើឲ្យប្រទេសយើង មានភាពសម្បូរសប្បាយ និងទទួយលបាន នូវកិត្តិសព្ទល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។