ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ អ៊ីស្រាអែល ប្តេជ្ញាចិត្តកំទេច ក្រុមហាម៉ាស ទោះនៅទីណាក៏ដោយ

រូបភាព៖ Afp

បរទេស៖ ប្រធានសន្តិសុខជាតិ របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទ ម្សិលមិញថា អ៊ីស្រាអែលគ្រោងនឹង បើកប្រតិបត្តិការសន្តិសុខប្រឆាំងនឹង សមាជិកនៃក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន ដែលរស់នៅក្រៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែល ក៏នឹងតាមប្រមាញ់ពួកសកម្មប្រយុទ្ធនេះ នៅគ្រប់ទីកន្លែងក្នុងពិភពលោក នេះបើតាមការបញ្ជាក់របស់លោក Bar បាននិយាយនៅក្នុងវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan ។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់​ការ​បរាជ័យ​ចុងក្រោយ​ដល់​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ហ្កាហ្សានេះ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ តុលាដែលបានធ្វើឲ្យជនជាតិអ៊ីស្រាអែលប្រហែល ១២០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ហើយមនុស្សប្រហែល២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងយរូសាឡឹមបានឆ្លើយតបជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំប្រឆាំងនឹងហ្គាហ្សា បន្តដោយប្រតិបត្តិការជើងគោកហើយគិតមកទល់ពេលនេះចំនួនអ្នកស្លាប់ដែលជាប់ពាក់ព័ន្ធនឹងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ប៉ាឡេស្ទីនរហូតមកដល់ពេលនេះមានលើសពី១៥៥០០ នាក់មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top