ភ្នំពេញ៖ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះបានរៀបចំសន្និសីទសារព័ត៌មានសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធី ដំណើរកម្សាន្ត Ford Adventure 2023 ដែលប្រព្រឹត្តទៅនៅអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្តហ្វដ សាខាជ្រោយចង្វារ ដែលមានការចូលរួមពីដៃគូសហការ និងអតិថិជន Ford ទៅកាន់ខេត្តខៅយ៉ៃ ប្រទេសថៃ។
ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០២២ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បែងចែកចេញជា ២ ផ្នែក ដោយផ្នែកទី១ចេញដំណើរពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ហើយផ្នែកទី២ចេញដំណើរពីថ្ងៃទី២១ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣ ដោយសារអតិថិជន Ford បានចុះឈ្មោះដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០២៣ ជាង ២០០ គ្រឿងឯណោះ ដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៦ អតិថិជន Ford នឹងធ្វើដំណើរជាក្បួន គយគន់ទេសភាពព្រៃភ្នំនៅតាមដងផ្លូវរួមជាមួយនឹងបទពិសោធន៍បោះជំរំដ៏អស្ចារ្យនៅលើវាលស្មៅ និងឆ្នេរខ្សាច់ដ៏ស្រស់ត្រកាលក្បែរមាត់សមុទ្រនៃខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលលេងសួនកម្សាន្ត និងដើរទិញទំនិញជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅខេត្តខៅយ៉ៃប្រទេសថៃទៀតផង។
“កម្មវិធី Ford Adventure នេះជាកម្មវិធីធំជាងគេប្រចាំឆ្នាំរបស់ Ford Cambodia ដែលកម្មវិធីនេះរៀបចំឡើង គឺដើម្បីអោយអតិថិជនFord បានជួបជុំគ្នាកម្សាន្តជាមួយបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារនាពេលចុងឆ្នាំ ដើម្បីបង្កើតមិត្តភាព ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងផ្សារភ្ជាប់ទំនាក់ទំនងធុរៈកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេសគឺដើម្បីទទួលបានបទពិសោធន៍នៃការបោះជំរំដ៏អស្ចារ្យ។ ក្រៅពីកម្មវិធីដំណើរកម្សាន្ត អតិថិជន Ford និងក្រុមហ៊ុន នឹងមានសកម្មភាពសប្បុរសធម៌រួមគ្នានោះគឺ ការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ៕