ព័ត៌មានអន្តរជាតិ

ប៉ូលីសបារាំង ហូឡង់ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស សុទ្ធតែប្រើយ៉ាងទូលំទូលាយ ដ្រូនរបស់ចិន ខណៈអាមេរិក បញ្ឈប់លែងឱ្យបង្ហោះយន្តហោះ

បរទេស៖ ព័ត៌មាននេះកើតឡើង តែមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន អវកាសចិន Rainbow UAV Technology បានប្រកាសពីការហោះហើរ សាកល្បងដំបូងរបស់ យន្ដហោះគ្មានមនុស្ស បើក ឬ drone ឈ្មោះ Rainbow ដែលត្រូវបានផលិតនៅរោងចក្រមួយ ក្នុងទីក្រុង Taizhou ខេត្តហ្សេជាំង ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុនផលិតយាន ដែលគ្មានមនុស្សបើកនាំមុខគេ នៅលើពិភពលោក DJI បានអះអាងនៅថ្ងៃ ព្រហស្បតិ៍នេះថា ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក បានបញ្ឈប់ការបង្ហោះយន្តហោះគ្មានមនុស្សបើក ដែលជាផលិតផលរបស់ចិន នៅក្នុងប្រទេសនេះ លើកលែងតែយន្តហោះគ្មានមនុស្ស បើកសម្រាប់ការបន្ទាន់។

ក្រុមហ៊ុនចិនគឺជាក្រុមហ៊ុនផ្តាច់ មុខជាសកលនៅក្នុង ឧស្សាហកម្មដ្រូន ដែលគ្រប់គ្រងចំណែកទីផ្សារ ៧៤ ភាគរយនៃទីផ្សារពិភពលោកក្នុងឆ្នាំ ២០១៨ ។ កងកំលាំងប៉ូលីសបារាំង ហូឡង់ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានប្រើប្រាស់យ៉ាងទូលំទូលាយនូវផលិតផលរបស់ DJI សម្រាប់គោលបំណងអង្កេត និងត្រួតពិនិត្យ។

ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានលើកឡើង ពីការព្រួយបារម្ភអំពីបញ្ហានេះដោយអះអាងថា ព័ត៌មានរសើបដែលទទួលបាន ដោយយន្ដហោះគ្មានមនុស្សបើកដែលជាផលិតផល របស់ចិន អាចត្រូវបានបញ្ជូនទៅឱ្យភាគីទីបី។ នៅខែកក្កដាឆ្នាំ ២០១៩ ក្រសួងមហាផ្ទៃអាមេរិក បានបដិសេធជាសាធារណៈចំពោះការប្រើប្រាស់ ដ្រូនរបស់ DJI ដោយបញ្ជាក់ថា ពួកគេ“ មិនបានបំពេញតាមស្តង់ដារ ធានាទិន្នន័យគ្រប់គ្រងទំនុកចិត្ត” ប៉ុន្តែក្រោយមកត្រូវប្រើប្រាស់ ផលិតផលចិន៕

To Top