ថ្ងៃទី១៥ខែមករា រដ្ឋាភិបាលNauru បានសម្រេចចិត្តផ្តាច់” ទំនាក់ទំនងការទូត ” ជាមួយអាជ្ញាធរតៃវ៉ាន់ ហើយរីករាយរៀបចំឡើងវិញ នូវទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ នៅពេលឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានអំពីបញ្ហានេះ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានលើកឡើងថា ភាគីចិនបានសម្តែង ការកោតសរសើរ និងស្វាគមន៍ ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាល Nauru ហើយរីករាយបើកទំព័រថ្មី នៃទំនាក់ទំនងប្រទេសទាំងពីរ ជាមួយ Nauru ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ ។
អ្វីដែលហៅថា “ប្រទេសសម្ព័ន្ធមិត្ត” មួយទៀត បានបោះបង់ចោលអាជ្ញាធរតៃវ៉ាន់ យ៉ាងដាច់អាល័យ ។ លទ្ធផលនេះមិនគួរឱ្យភ្ញាក់ផ្អើលនោះឡើយ។ យ៉ាងណាមិញ “ចំណងមិត្តភាព” ដែលពឹងផ្អែកលើ” ការទូតលុយកាក់” ដើមឡើយគឺជាឆាកកំប្លែង ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរក្សា ទំនាក់ទំនងជា “សម្ព័ន្ធមិត្ត” ដែលកំពុងប្រឈមនឹង ការព្រាត់ប្រាស់អាជ្ញាធរ គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យតៃវ៉ាន់ បានលះបង់ចោលផល ប្រយោជន៍របស់ប្រជាជន នៃកោះតៃវ៉ាន់ ហើយជះលុយកាន់តែច្រើនឡើងៗ ។ ប៉ុន្តែ អ្វីដែលពួកគេទទួលបាន គឺជាការ “ផ្ដាច់ទំនាក់ទំនងការទូត”ម្ដងមួយៗ ។ យោងតាមស្ថិតិពី ប្រព័ន្ធផ្សព្វផ្សាយ របស់កោះតៃវ៉ាន់ ឱ្យដឹងថា បន្ទាប់ពីNauruបានប្រកាស”ផ្តាច់ទំនាក់ទំនងការទូត” ជាមួយតៃវ៉ាន់ អ្វីដែលអាជ្ញាធរតៃវ៉ាន់ ហៅថា”ប្រទេសសម្ព័ន្ធមិត្ត” នៅសល់ត្រឹមតែ ១២ប្រទេសប៉ុណ្ណោះ ។ អ្នកនិយមលេងអ៊ីនធឺណែធ បានបញ្ចេញមតិថា Nauruបានជូន” អំណោយធំ” ឱ្យលោកវីលៀមឡៃ ដែលទើបតែជាប់ឆ្នោត កាលពីថ្ងៃទី១៣ខែមករាកន្លងទៅ ។
អ្នកធ្វើទៅតាមសច្ចធម៌ នឹងទទួលបានការជួយ ជ្រោមជ្រែងជាច្រើន ហើយអ្នកប្រាសចាក ពីសច្ចធម៌គ្មាននរណាគេជួយទេ ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសជាច្រើនបានចេញ សេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលបោះឆ្នោត នៅតំបន់តៃវ៉ាន់ របស់ប្រទេសចិន ដោយរំលឹកឡើងវិញ នូវការគាំទ្រយ៉ាងមុតមាំ ចំពោះគោលការណ៍ចិនតែមួយ ។ តៃវ៉ាន់ជាចំណែកមួយ នៃទឹកដីរបស់ប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន ហើយប្រឆាំងការបំបែកបំបាក់ និងប៉ុនប៉ងឱ្យតៃវ៉ាន់ ឯករាជ្យទោះតាមទម្រង់ណាក៏ដោយ ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តី ថ្លែងការណ៍ថា ប្រទេសកម្ពុជាសូមរំលឹកឡើងវិញ នូវការគាំទ្រយ៉ាងមុតមាំ ចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ប្រទេសចំនួន១៨២នៅទូទាំងពិភពលោក បានបង្កើតទំនាក់ទំនង ការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ ។ ការសម្រេចចិត្ត របស់Nauru ដែលឈរនៅម្ខាង នៃសហគមន៍អន្តរជាតិភាគច្រើន លើសលប់និងរៀបចំឡើងវិញ នូវទំនាក់ទំនងការទូត ជាមួយប្រទេសចិន គឺជាជម្រើសដ៏ត្រឹមត្រូវដែលស្របទៅតាមផលប្រយោជន៍រយៈពេលវែងរបស់ខ្លួន ហើយក៏នឹងកសាងអនាគត កាន់តែភ្លឺស្វាង សម្រាប់ការអភិវឌ្ឍរបស់Nauruផងដែរ ។
ការពិតបានបញ្ជាក់ថា “ការទូតប្រាក់លុយកាក់ “នឹងមិនកែប្រែការយល់ដឹងចំពោះតៃវ៉ាន់ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិន តែមួយរបស់សហគមន៍ អន្តរជាតិនោះទេ ។ នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តៃវ៉ាន់គឺជាចំណែកមួយ របស់ទឹកដីប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល នេះជាមតិឯកភាពទូទៅ របស់សហគមន៍អន្តរជាតិ ។ សម្រាប់អាជ្ញាធរតៃវ៉ាន់ ការបំពានលើខ្សែបន្ទាត់ក្រហម និងបង្កើនការធ្វើបដិបក្ខដាក់គ្នាកាន់តែខ្លាំង គឺមានតែផ្លូវទ័លតែប៉ុណ្ណោះ ។
តាំងពីដើមមក តៃវ៉ាន់មិនមែន ជាប្រទេសមួយទេ កាលពីមុនមិនមែន ហើយថ្ងៃមុខថ្ងៃក្រោយរឹតតែមិនមែនទៅទៀត! សេចក្តីប្រាថ្នារួមនិងឆន្ទៈយ៉ាងមុតមាំ របស់ប្រជាជនចិនចំនួនជាង ១៤០០លាននាក់ គឺជាប្រភព នៃទីបង្អែកនិងកម្លាំង កាយចិត្តរបស់ពួកយើងក្នុងការ យកឈ្នះលើការបង្រួបបង្រួម មាតុភូមិដោយពេញលេញ ៕
អត្ថបទ និងរូបភាពវិទ្យុ មិត្តភាពកម្ពុជាចិន