បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅតែជាប្រទេសមួយ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីវីរុសថ្មីកូវីដ១៩ ដែលស្ថិតនៅក្រៅប្រទេសចិន ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ បាននិយាយនៅថ្ងៃសៅរ៍ថា ចំនួនអ្នកឆ្លងវីរុសនេះ ក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើង ដល់ ៦.៧៦៧ នាក់ និងមានមនុស្សយ៉ាងតិច ៤៤ នាក់បានស្លាប់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មុននេះអាជ្ញាធរ បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៤២ នាក់។
សេចក្តីថ្លែងការណ៍បាននិយាយថា “មជ្ឈមណ្ឌល សម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ បានប្រកាសថា គិតត្រឹមថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ ចំនួនអ្នកជំងឺសរុប ដែលត្រូវបានបញ្ជាក់ មានចំនួន ៦.៧៦៧ នាក់ ដែលក្នុងនោះ ១១៨ នាក់ត្រូវបានទុក ឱ្យនៅដាច់ដោយឡែកពីគេ៕
ប្រែសម្រួលៈ ណៃ តុលា