ព័ត៌មានអន្តរជាតិ

កូរ៉ូណាវីរុស ឆ្លងរីករាលដាល ក្នុងរដ្ឋសភាបារាំង

បរទេស៖ សមាជិកទីពីរ របស់រដ្ឋសភាជាតិ នៃប្រទេសបារាំងមួយរូប តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ក្រោយពិនិត្យរកឃើញ ឆ្លងកូរ៉ូណាវីរុស ហើយសមាជិកសភា៥រូប ដទៃទៀត កំពុងតែស្ថិតនៅក្រោម ការតេស្តរកមេរោគនេះ ។

រដ្ឋសភាបារាំង មិនបានប្រាប់ឈ្មោះ សមាជិករដ្ឋសភាទាំងពីររូប ដែលឆ្លងកូរ៉ូណា វីរុសនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់ Alsace បានរាយការណ៍ប្រាប់ថា មនុស្សដំបូង ក្នុងចំណោមសមាជិកសភា ទាំងពីររូប នោះ គឺលោក Jean-Luc Reitzer ដែលជាតំណាងមួយ នៃនាយកដ្ឋាន រងផលប៉ះពាល់ខ្លាំងបំផុត ដោយសារ ការផ្ទុះឆ្លងវីរុស ហើយនៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែស្ថិតនៅក្រោម ការយកចិត្តទុកដាក់ខ្ពស់។

យោងទៅតាមសេចក្តីថ្លែងការណ៍ ធ្វើឡើងដោយរដ្ឋសភា សមាជិករដ្ឋសភាទីពីរ ដែលឆ្លងវីរុស គឺជាមនុស្សស្រី ហើយរដ្ឋសភាបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា បុគ្គលិកធ្វើការ នៅហាងអាហារសម្រន់ ក៏ពិនិត្យឃើញ មានវីរុសនេះផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top