ព័ត៌មានអន្តរជាតិ

អ្នកកំពុងឈឺធ្ងន់ ដោយសារមេរោគ COVID-១៩ នៅចិន មាន ៥.២៦០នាក់ ខណៈអ្នកជាសះស្បើយ កើនឡើងដល់ ៥៧.០០០នាក់

បរទេស៖ គណៈកម្មការសុខភាពជាតិ បាននិយាយថ្ងៃអាទិត្យថា យ៉ាងហោចណាស់ មានអ្នកស្លាប់ថ្មីចំនួន ២៧នាក់ ដោយសារវីរុសថ្មីកូវីដ១៩ ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសចិន ដីគោក។ ចំនួនអ្នកឆ្លងវីរុសនេះ បានកើនឡើងពី ៤៤ ទៅ ៨០,៦៩៥ នាក់ ហើយមនុស្ស ១.៦៦១នាក់ បានជាសះស្បើយឡើងវិញ។ ជារួម COVID-១៩ បានសម្លាប់មនុស្ស ៣.០៩៧នាក់ នៅចិនដីគោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ បាននិយាយថា“ នៅម៉ោង៤ និង០០ នាទីថ្ងៃទី៧ ខែមីនា ខេត្តចំនួន ៣១ (តំបន់ស្វយ័តក្រុង) បានរាយការណ៍ករណីថ្មី ដែលបានបញ្ជាក់ចំនួន ៤៤ ករណីអ្នកស្លាប់ថ្មី ក្នុងនោះ ២៧នាក់ នៅហ៊ូប៉ី និងករណីសង្ស័យថ្មី ចំនួន ៨៤” ។

៤១ ករណី ក្នុងចំណោម ៤៤ករណីថ្មី ត្រូវបានចុះបញ្ជី នៅទីក្រុង វូហាន ខេត្ត ហ៊ូប៉ី ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើមនេះ នៅប្រទេសចិន។ អ្នកស្លាប់ថ្មីទាំង ២៧ នាក់ក៏ស្ថិតនៅក្នុង ទីក្រុងវូហានដែរ។

បច្ចុប្បន្នមនុស្សជាង ២០.៥០០នាក់ កំពុងត្រូវបានព្យាបាលជំងឺ នៅក្នុងប្រទេសចិន និងច្រើនជាង ៥.២៦០នាក់ នៃពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

នៅទូទាំងពិភពលោកវីរុសនេះ បានប៉ះពាល់ដល់មនុស្សជាង ១០១.០០០ នាក់រួចហើយ។ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលផ្តល់ដោយអង្គការ សុខភាពពិភពលោក។ កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ នៅតែជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេ ដោយសារវីរុសថ្មី នៅខាងក្រៅប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា

To Top