បរទេស៖ រដ្ឋបាលលោក Joe Biden បានប្រកាសថា អាមេរិកនឹង ចាប់ផ្តើមការស៊ើបអង្កេតលើ “រថយន្តឆ្លាតវៃ ឬ “smart cars” របស់ចិន ដោយប្តេជ្ញាការពារ ឧស្សាហកម្មរថយន្តអាមេរិក ។ ដូចធម្មតា សេតវិមានបានចោទ រថយន្តចិន ទាំងនោះថាជា “ការគំរាមកំហែងសន្តិសុខជាតិ” ហើយបានអះអាង ដោយគ្មានមូលដ្ឋានថា រថយន្តទាំងនោះ គឺអាចបញ្ជូនទិន្នន័យត្រឡប់ ទៅប្រទេសចិនវិញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ជាការពិតណាស់ អ្នកសង្កេតការណ៍ដែលមានជំនាញ និងមានទំនុកចិត្ត គួរដឹងថា វោហាសាស្ត្រនៃ “ការគំរាមកំហែងសន្តិសុខជាតិ” តែងតែត្រូវបានប្រើប្រាស់ជាការសន្និដ្ឋាន ជាញឹកញាប់ដោយគ្មានភ័ស្តុតាង ដើម្បីដាក់ក្នុងបញ្ជីខ្មៅលើផលិតផល ឬសេវាកម្មរបស់ចិន ហើយសមនឹងការដកចេញពីទីផ្សារអាមេរិក។ ដូច្នេះហើយក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនចិនផ្សេងទៀត ក៏ត្រូវបានចាត់ទុកដូចគ្នាដែរ។
វោហាសាស្ត្រនេះជាញឹកញយជារឿងហួសចិត្តដែលជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ថ្មីៗនេះគឺសមាជិកព្រឹទ្ធសភារដ្ឋ Florida លោក Rick Scott ដែលបាននិយាយថា ខ្ទឹមសដែលនាំចេញដោយចិនគឺជាការគំរាមកំហែងសន្តិសុខជាតិ។ នោះអាចជារឿងហួសហេតុ ប៉ុន្តែនៅពេលនិយាយអំពីបច្ចេកវិទ្យា អ្វីក៏ដោយ និងអ្វីៗទាំងអស់ពីប្រទេសចិន ជាធម្មតាត្រូវបានចោទប្រកាន់ពីបទចារកម្ម ដោយមានការយល់ស្របផ្នែកនយោបាយ នៃភាពវង្វេងស្មារតីត្រូវបានប្រើ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃវិធានការគោលនយោបាយដ៏អាក្រក់បែបនេះ។
តាមការពិត គោលនយោបាយ ការបរទេស របស់រដ្ឋបាលលោក Joe Biden គឺដើម្បីព្យាយាមរារាំងការរីកចម្រើន ផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ចិន ដើម្បីបញ្ឈប់ទីក្រុងប៉េកាំងផ្លាស់ប្តូរខ្សែសង្វាក់តម្លៃសកល និងលុបបំបាត់ការត្រួតត្រារបស់អាមេរិកនៃឧស្សាហកម្មសំខាន់ៗ ហើយដូច្នេះធ្វើឱ្យប៉ះពាល់ដល់អនុត្តរភាព របស់សហរដ្ឋអាមេរិក ។ អ្វីដែលលេចធ្លោជាងគេនោះ សេតវិមានបានផ្តោតទៅលើការប៉ុនប៉ង កម្ទេចឧស្សាហកម្ម semiconductor របស់ចិន ដោយប្រើប្រាស់អាវុធក្នុងកម្រិត ដែលកំពុងតែកើនឡើងនៃការគ្រប់គ្រងការនាំចេញ ដើម្បីព្យាយាម និងដកហូតក្រុមហ៊ុនចិនពីការចូលទៅកាន់ឧបករណ៍ semiconductor កម្រិតខ្ពស់ និងឧបករណ៍ផលិតដែលពាក់ព័ន្ធ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានហៅវាថាជាយុទ្ធសាស្ត្រ “ទីធ្លាតូច, របងខ្ពស់” ៕
ប្រែសម្រួលៈ ណៃ តុលា