ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន ធ្វើឡើងនៅទីក្រុងមែលប៊ន

Xinhua

មែលប៊ន៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានស្វាគមន៍មេដឹកនាំអាស៊ីអាគ្នេយ៍ នៅទីក្រុងមែលប៊ន សម្រាប់កិច្ចប្រជុំកំពូលពិសេសមួយ ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសលោក ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងមែលប៊ន ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ ដើម្បីប្រារព្ធខួប ៥០ឆ្នាំចាប់តាំងពីអូស្ត្រាលីបានក្លាយជា ដៃគូសន្ទនាដំបូងរបស់អាស៊ាន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញមុនកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ លោក Albanese បាននិយាយថា កិច្ចប្រជុំនឹងផ្តោតលើការជំរុញការ ចូលរួមផ្នែកសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលី និងតំបន់ គាំទ្រការផ្លាស់ប្តូរថាមពលស្អាត ការបង្កើនល្បឿនកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការគាំទ្រដល់មេដឹកនាំ ដែលកំពុងរីកចម្រើន។

ក្រៅ​ពី​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន កិច្ចប្រជុំ​កំពូល​ក៏​នឹង​មាន​ការ​ចូល​រួម​ ពី​មេដឹកនាំ​ទីម័រខាងកើត​ផង​ដែរ ។ ប្លុកនេះបានយល់ព្រមជាគោលការណ៍ ក្នុងការទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី១១ របស់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕

ប្រែសម្រួល ឈូក បូរ៉ា

To Top