ព័ត៌មានអន្តរជាតិ

ក្រុមឆ្វេងនិយមមួយ នៅអាល្លឺម៉ង់ ប៉ុនប៉ងដុតបំផ្លាញរោងចក្ រផលិតរថយន្ត Tesla

រូបភាពពី៖​ AFP

បរទេស៖ ក្រុមឆ្វេងនិយមស្រមោលមួយក្រុមបាននិយាយថាខ្លួននៅពីក្រោយការសង្ស័យថាមានការដុតបំផ្លាញរោងចក្រ ក្រុមហ៊ុន Tesla ដ៏ធំមួយនៅជិតក្រុងប៊ែរឡាំង។ អាជ្ញាធរ និងម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បានថ្កោលទោសសកម្មភាពរបស់ “ភេរវករ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរ និងក្រុមហ៊ុនបាននិយាយថា អគារ Gigafactory Berlin-Brandenburg របស់ក្រុមហ៊ុន Tesla ក្នុងទីក្រុង Gruenheide ត្រូវបានគេជម្លៀសបុគ្គលិកចេញកាលពីថ្ងៃអង្គារ នៅពេលដែលបង្គោលអគ្គិសនីនៅក្បែរនោះបានឆេះ។ អគ្គិភ័យមិនបានរាលដាលដល់រោងចក្រនោះទេ ប៉ុន្តែបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីដែលធ្វើឲ្យផលិតកម្មរបស់រោងចក្រផ្អាកដំណើរការ។ ប៉ូលិសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីនេះ។

ក្រុម Vulcan-ឆ្វេងនិយម (Vulkangruppe) បានអះអាងទទួលខុសត្រូវចំពោះអគ្គីភ័យនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដោយលើកឡើងពី “លក្ខខណ្ឌនៃការកេងប្រវ័ញ្ចខ្លាំង” នៅរោងចក្រ និងអំពាវនាវឱ្យ “ការបំផ្លិចបំផ្លាញទាំងស្រុងនៃ Gigafactory” ។ ក្រុមនេះ និងអង្គការដែលមានឈ្មោះស្រដៀងគ្នានេះបានអះអាងទទួលខុសត្រូវលើការដុតបំផ្លាញជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ ២០១១ មក។ គេមិនបានដឹងច្រើនអំពីសមាជិកក្រុមនោះទេ។

មហាសេដ្ឋី Elon Musk នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Musk បានសរសេរនៅលើ X (អតីត Twitter) បានរិះគន់ជនល្មើស ថា ទំនង”ទាំងនេះគឺជាអ្នកគាំទ្របរិស្ថាននៅលើផែនដី ឬពួកគេជាអាយ៉ងរបស់អ្នកដែលមិនមានគោលដៅបរិស្ថានល្អ ឬស្រលាញ់បរិស្ថាន” ។ លោកបានបន្ថែមជាភាសាអាល្លឺម៉ង់ថា វាជារឿង «ល្ងង់ខ្លាំង» ក្នុងការកំណត់គោលដៅផលិតរថយន្តអគ្គិសនី ជាជាងរថយន្តដែលដំណើរការលើឥន្ធនៈហ្វូស៊ីល៕ ប្រែសម្រួលៈ ណៃ តុលា

To Top