ព័ត៌មានអន្តរជាតិ

FBI ៖ ចារកម្មអ៊ីរ៉ង់ កំពុងស្ថិតក្នុង បេសកកម្ម ដើម្បីសម្លាប់មន្ត្រីអាមេរិក

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថាFBI បានចោទប្រកាន់ថា ភ្នាក់ងារចារកម្មអ៊ីរ៉ង់ កំពុងជ្រើសរើសបុគ្គលិក ប្រតិបត្តិការ នៅសហរដ្ឋអាមេរិក ដើម្បីជួយសម្លាប់មន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន និងអតីតដែលជាប់ពាក់ព័ន្ធ ក្នុងការធ្វើឃាតមេទ័ពកំពូល របស់ទីក្រុងតេហរ៉ង់ តាំងតែពីខែមករា ឆ្នាំ ២០២០។

ការិយាល័យ FBI របស់ Miami បាននិយាយនៅ ក្នុងការបង្ហោះ នៅលើ Xភ្នាក់ងារ FBI បានបង្ហាញផ្ទាំងរូបភាព សម្រាប់លោក Farahani អាយុ៤១ឆ្នាំបានអះអាងថា គាត់បានធ្វើសកម្មភាព ឬត្រូវបានគេសន្មត់ថាធ្វើសកម្មភាព ក្នុងនាមក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខ របស់អ៊ីរ៉ង់ ខណៈពេលដែលជ្រើសរើស បុគ្គលសម្រាប់ប្រតិបត្តិការ នៅសហរដ្ឋអាមេរិក។

ទីភ្នាក់ងារFBI បានអះអាងថា Farahaniកំពុងជាប់ពាក់ព័ន្ធក្នុង ការបាញ់សម្លាប់ មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងសមាជិករដ្ឋបាលរបស់អតីត ប្រធានាធិបតី Donald Trump ដើម្បីសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) Quds Force នាពេលកន្លងមក។

Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន អន្តរជាតិ Baghdad ខណៈពេលដែលធ្វើដំណើរ ទៅជួបជាមួយលោក Adil Abdul-Mahdi ដែលជានាយករដ្ឋមន្ត្រី របស់ប្រទេសអ៊ីរ៉ាក់ ហើយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន បាន ចេញមកទទួលខុស ត្រូវនិង និយាយនៅពេលនោះថាលោក Soleimani គឺជាបញ្ហានិងភាពស្មុគស្មាញ ក្នុងការវាយប្រហារលើទីតាំងការទូត និងយោធា របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

To Top